Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្ញាក់ផ្អើលខ្លាំង! តារាកំប្លែង Pancake ដាក់ពាក្យប្រកួត MUC 2024

  • បោះពុម្ព

ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ស្ងាត់ៗតារាកំប្លែង និងជាពិធីការនីភេទទី៣ល្បីឈ្មោះ Pancake ដាក់ពាក្យចូលរួមប្រកួតកម្មវិធីបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២៤ (Miss Universe Cambodia 2024 ) ធ្វើឱ្យហ្វេនៗ និងអ្នកប្រើប្រាស់បណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។

តួយ៉ាង មុននេះបន្តិច Facebook page ផ្លូវការ Miss Universe Cambodia គ្រប់គ្រងដោយក្រុមហ៊ុនមហាហង្ស របស់លោក អ៊ិន សុភិន បានប្រកាស Pancake ជាបេក្ខភាពជាប់ជុំដំបូងមុនគេផ្នែករូបថត។ ទន្ទឹមភាពភ្ញាក់ផ្អើល បណ្តាអ្នកគាំទ្ររបស់នាង រួមទាំងបវរកញ្ញា-បុរសឯកកម្ពុជាជាច្រើន បាននាំគ្នាបង្ហាញការអបអរសាទរដល់តារាកំប្លែង Pancake ចំពោះការបោះជំហានចូលវិស័យបវរកញ្ញានៅពេលនេះ។

ភ្លាមៗនោះ ពិធីការនីភេទទី៣ល្បីឈ្មោះ Pancake ក៏បានចែករំលែកការបង្ហោះដោយភ្ជាប់ជាមួយ Caption យ៉ាងខ្លីថា «និយាយម៉ាត់ណាម៉ាត់ហ្នឹង នាងខ្ញុំបានត្រៀមខ្លួនរួចរាល់ជាស្រេចសម្រាប់ការប្រកួតមួយនេះ»។ សូមជម្រាបផងដែរថា ក្រៅពីតារាកំប្លែង Pancake ដែលបានដាក់ពាក្យប្រកួតប្រជែង MUC 2024 ហើយនោះ ក៏មានដំណឹងលេចឮថា កញ្ញា មាន សូនីតា , កញ្ញា ឆន ស្រីណេត និងបវរកញ្ញាភេទទី ៣ ជា ដេវីណា អាចនឹងដាក់ពាក្យប្រកួតដណ្តើមមកុដពី កញ្ញា ចន សុទីម៉ា ផងដែរ ប៉ុន្តែការលេចឮនេះជាការពិតឬយ៉ាងណា មានតែរង់ចាំមើការ update ទាំងអស់គ្នា!

ដកស្រង់ពី៖Sabay