Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយមាន​ផ្លូវល្បឿនលឿន! ការប្រើ​មុខងារ Cruise Control កាន់តែ​ពេញនិយម តែគួរកុំប្រើផ្តេសផ្តាស

  • បោះពុម្ព

អ្នកបើកបររថយន្តនៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមប្រើប្រាស់មុខងារ Cruise Control កាន់តែច្រើន ខណៈបណ្តាញផ្លូវថ្នល់កាន់តែស្អាតធំទូលាយ ជាពិសេស ប្រើនៅលើផ្លូវល្បឿនលឿន។

Cruise Control ងាយស្រួលប្រើបំផុត ដែលមានទីតាំងស្ថិតនៅម្តុំដៃចង្កូត គ្រាន់តែខុសរូបរាងគ្នាទៅតាមប្រភេទរថយន្ត ដោយខ្លះជាកុងតាក់កាច់ចុះឡើង និងខ្លះជាប៊ូតុងចុច។មុខងារនេះវាបានផ្តល់ប្រយោជន៍យ៉ាងច្រើនជាជំនួយដល់ការបើកបររបស់លោកអ្នក រួមមានដូចជា៖

១. សន្សំសំចៃនៃការប្រើប្រាស់សាំង៖ ពេលបើកមុខងារ Cruise Control អ្នកមិនចាំបាច់ត្រូវជាន់ហ្គែរបន្ថែមល្បឿននោះទេ ដោយមុខងារនេះគឺវាជួយមិនឱ្យរថយន្តថយល្បឿនវិញឡើយ។ ដូច្នេះវាក៏មិនស៊ីសាំងដូចការជាន់ហ្គែរនោះដែរ។

២. មិនចុកជើង និងកាត់បន្ថយភាពភ័យខ្លាចបុកប៉ះជាមួយគេ៖ រាល់ពេលដែលអ្នកបើកបរជាន់ហ្គែរបង្កើនល្បឿន គឺប្រាកដជាមានការបារម្ភខ្លាចជាន់ជ្រុល ហើយជាន់ហ្វ្រាំងមិនទាន់បុកប៉ះជាមួយយានយន្តដទៃ ឬឧបសគ្គអ្វីមួយនៅខាងមុខ។ អ៊ីចឹង អ្នកបើកបរគ្រាន់តែប្រើមុខងារCruise Control ហើយដាក់ជើងគងលើឈ្នាន់ហ្វ្រាំងត្រៀមតែជាន់ប៉ុណ្ណោះ មិនមានអ្វីត្រូវគិតបារម្ភច្រើនឡើយ និងមិនចុកជើងទៀត។

៣. គេចផុតពីការចាប់ល្បឿនរបស់ប៉ូលិស៖ នេះជាចំណុចដ៏មានប្រយោជន៍បំផុតសម្រាប់អ្នកបើកបរ ពិសេសនៅតាមផ្លូវដែលមានផ្លាកសញ្ញាកំណត់ល្បឿន។ ឧទារណ៍នៅពេលបើកបរដល់ចំណុចដែលមានការដាក់ផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា ៦០គីឡូម៉ែត្រ/១ម៉ោង អ៊ីចឹងគ្រាន់តែប្រើ Cruise Control កំណត់តាមល្បឿនហ្នឹង ជាការស្រេច ប្រសើរជាងការជាន់ហ្គែរ ឬបន្ថយល្បឿន ដែលត្រូវឧហ្សាហ៍ងាកមើលកុងទ័រចុះឡើងនាំតែពិបាក ហើយមិនស្រួលច្រលំជាន់ជ្រុលលើសល្បឿនកំណត់នេះទៀត។

៤. បច្ចុប្បន្នវាត្រូវបានអភិវឌ្ឍន៍កាន់តែមានប្រសិទ្ធភាពជាងមុន ដែលវាបំពាក់ជាមួយសេនស័រ ក្នុងការចាប់ចម្ងាយ និងល្បឿនរថយន្តខាងមុខ ពោលគឺជួយរក្សាល្បឿនរថយន្តអ្នកដោយស្វ័យប្រវត្តិ មិនឱ្យទៅកៀករថយន្តខាងមុខឡើយ ដែលគេហៅថា Adaptive Cruise Control។យ៉ាងណាមិញ ក្នុងស្ថានភាពខាងក្រោមនេះ អ្នកបើកបរមិនគួរប្រើមុខងារ Cruise Control នោះទេ៖

១. អាកាសធាតុមិនល្អ ដូចជា ភ្លៀង ធ្លាក់ព្រិល ចុះអ័ព្ទ ដោយក្នុងស្ថានភាពនេះ អ្នកបើកបរមិនអាចរក្សាល្បឿនថេរបានឡើយ ព្រោះផ្លូវអាចមានសភាពរអិល និងពិបាកមើលឆ្ងាយនូវឧបសគ្គខាងមុខ។ ២. នៅលើផ្លូវដែលមានការធ្វើចរាចរណ៍ច្រើន និងនៅទីប្រជុំជន គឺតម្រូវឱ្យអ្នកបើកបរ ត្រូវជាន់ហ្វ្រាំង និងហ្គែរជាញឹកញាប់។ ៣. ផ្លូវកោង ឬផ្លូវអន្ទង់អាំង ដែលជាផ្លូវឡើងចុះភ្នំ ដោយផ្លូវបែបនេះ ត្រូវការផ្លាស់ប្តូរល្បឿនជារឿយៗផងដែរ។ ៤. ដឹកធ្ងន់ ឬសណ្តោង ដោយវាបន្ថែមទម្ងន់របស់រថយន្ត ប៉ះពាល់ទៅដល់ល្បឿន និងការជាន់ហ្វ្រាំង។ ៥. នៅពេលយប់ មិនគួរប្រើ Cruise Control ទេ ទោះជាផ្លូវស្ងាត់ក៏ដោយ ព្រោះវាអាចបណ្តាលឱ្យអ្នកបើកបរ កាន់តែងងុយដេកខ្លាំង និងបាត់ការផ្តោតទៅលើផ្លូវ៕

 

ដកស្រង់ពី៖Sabay