Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមហ៊ុនបច្ចេកវិទ្យាចិន Baidu រកប្រាក់ចំណូលបានតិចជាងការរំពឹងទុក ស្របពេលស្ថានភាពសេដ្ឋកិច្ចហាក់មិនទាន់ច្បាស់លាស់

  • បោះពុម្ព

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Baidu បានប្រកាសពីរបាយការណ៍ប្រាក់ចំណូលរបស់ខ្លួនក្នុងទីមាសទី៤ ពោលគឺទទួលបានតិចជាងការប៉ាន់ស្មានរបស់អ្នកវិភាគ។

មូលហេតុដែលធ្វើឲ្យប្រាក់ចំណូលក្រុមហ៊ុននេះ ទទួលបានតិចជាងការរំពឹងទុក គឺដោយសារតែអ្នកផ្សាយពាណិជ្ជកម្មបានរឹតបន្តឹងការចំណាយថវិការបស់ពួកគេ និងចំពេលមានការស្ទុះងើបសេដ្ឋកិច្ចឡើងវិញ ហាក់មិនទាន់ច្បាស់លាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។ បើតាមទិន្នន័យពី LSEG បានឲ្យដឹងថា ប្រាក់ចំណូលដែលក្រុមហ៊ុន Baidu រកបានគឺមាន ចំនួន ៣៤.៩៥ពាន់លានយន់ (៤.៩២ពាន់លានដុល្លារ) សម្រាប់រយៈពេលបីខែ គិតត្រឹមខែធ្នូ ខណៈការប៉ាន់ប្រមាណជាមធ្យមរបស់អ្នកវិភាគចំនួន ៣៤.៩៧ពាន់លានយន់ ពោលគឺចំនួននេះ តិចជាការរំពឹងទុករបស់អ្នកវិភាគ។

ងាកមក ភាគហ៊ុនរបស់ក្រុមហ៊ុននេះ ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក គឺបានធ្លាក់ចុះ ២% ក្នុងការជួញដូរនៅថ្ងៃពុធសប្តាហ៍នេះ។ គួរជម្រាបថា ទោះបីចំណូលក្រុមហ៊ុន Baidu ទាំងមូលទទួលបានតិចជាងការរំពឹងទុកក្តី តែបើងាកមកមើលពីចំណូលរបស់ក្រុមហ៊ុននេះ ដែលរកបានពីទីផ្សារអនឡាញ គឺកើនឡើង ៦% ដែលគិតជាទឹកប្រាក់គឺមានចំនួន ១៩.២ពាន់លានយន់ឯណោះ៕

ដកស្រង់ពី៖Fresh New