Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភារីន រីប៊ើ គ្មានបំណងប្រឡូកវិស័យ beauty pageant ខណៈការងារសិល្បៈណែនពេញដៃ

  • បោះពុម្ព

តារា Tik Tok ដ៏ល្បី លោក ភារីន រីប៊ើ (Phearin Reber) ឬគ្រប់គ្នាស្គាល់ថា Justin Inn បានបោះជំហានចូលវិស័យភាពយន្តយ៉ាងពេញទំហឹងហើយ បន្ទាប់ពីបានលោកលេចមុខក្នុងខ្សែភាពយន្ត និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។

អ្នកផលិតមាតិកាវ័យក្មេងនេះ ប្រាប់ឱ្យដឹងថា ឈានចូលឆ្នាំ ២០២៤ ភ្លាម លោកទទួលបានការងារសិល្បៈណែនដៃតែម្តង ក្នុងនោះមានទាំង ការថតភាពយន្ត , ថតប្រម៉ូតផ្សព្វផ្សាយ , ការធ្វើ content ប្លែកៗឱ្យ client , ការងារជា KOL ឱ្យបណ្តាក្រុមហ៊ុន និងការងារក្រុមហ៊ុន Media ផ្ទាល់ខ្លួនផងដែរ ជាហេតុធ្វើឱ្យលោកមមាញឹកខ្លាំងរកពេលដកឃ្លាស្ទើរមិនរួច។

មិនតែប៉ុណ្ណោះ ក៏មានការងារមួយចំនួនទៀត ដែលបានចុះកុងត្រាហើយតែមិនទាន់អាចបញ្ចេញបានទៀតផង។ សមត្ថភាព បូករួមរូបរាងខ្ពស់សង្ហា ទ្រេមុខកូនកាត់ខ្មែរ-ស្វីស ផងនោះ ធ្វើឱ្យ ភារីន ទទួលបានការចាប់អារម្មណ៍យ៉ាងរហ័សពីមហាជន រួមទាំងអ្នកនិយមគាំទ្រវិស័យបវរកញ្ញាផងដែរ ដោយពួកគេជំរុញចង់ឱ្យលោកចូលប្រកួតកម្មវិធីបុរសឯកកម្ពុជាទៀតផង ព្រោះមើលទៅយល់ថា ស័ក្កសម។ ពាក់ព័ន្ធរឿងនេះដែរ តារា Tik Tok ដ៏ល្បី ភារីន រីប៊ើ បានឆ្លើយតបថា លោកគ្មានចំណាប់អារម្មណ៍ប្រឡូកវិស័យ beauty pageant នោះទេ ទោះបីជាមានហ្វេនសួរនាំ និងជំរុញលោកឱ្យចូលប្រកួតកម្មវិធីបុរសឯកក៏ដោយ។

កូនកាត់ខ្មែរ-ស្វីសរូបនេះទទួលស្គាល់ថា លោកពិតជាមានរូបរាង មុខមាត់ កម្ពស់ និងចំណេះដឹង ស័ក្កសមប្រឡូកវិស័យ beauty pageant ពិតមែន តែខ្លួនលោកផ្ទាល់គ្មាននិស្ស័យជាមួយការងារនេះឡើយ ដោយគិតថា ខ្លួនឯងគ្មាន talent លើការដើរម៉ូដនោះឡើយ ហើយក៏មិនគិតសាកល្បងដែរ ពោលគឺចង់ទុកពេលធ្វើការងារសិល្បៈផ្សេងជំនួសវិញ។ គួររំឮកផងដែរថា ក្រៅពីការងារសិល្បៈ កំលោះសង្ហា ភារីន រីប៊ើ ក៏ជាកីឡាករបាល់បោះជម្រើសជាតិកម្ពុជាម្នាក់ផងដែរ តែលោកហាក់រយាលដៃពីការហាត់សមមួយរយៈ ដោយសារតែមមាញឹកការងារសិល្បៈខ្លាំងពេក តែទោះជាយ៉ាងណាលោកនៅតែស្រលាញ់អាជីពទាំងពីរនេះ មិនអាចបោះបង់មួយណាបានឡើយ៕

ដកស្រង់ពី៖Sabay