Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Elon Musk ប្រាប់ថា Tesla នឹងចាប់ផ្តើមដាក់លក់រថយន្តស្ព័រអគ្គិសនីម៉ូដែល Roadster ជំនាន់ទី២ នៅឆ្នាំក្រោយ

  • បោះពុម្ព

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ក្រុមហ៊ុនជិតបញ្ចប់ដំណើរការផលិតទាំងស្រុងហើយទៅលើរថយន្តស្ព័រអគ្គិសនីម៉ូដែល Roadsters ហើយត្រៀមនឹងដាក់បង្ហាញនៅចុងឆ្នាំនេះ ខណៈពេលវេលាចេញលក់ជាផ្លូវការអាចនឹងមកដល់នៅដើមឆ្នាំ២០២៥។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។ Tesla បានប្រកាសអំពីគម្រោងផលិតរថយន្តស្ព័រ Roadster ដែលជាប្រភេទរថយន្តអគ្គិសនី ចាប់តាំងពីចុងឆ្នាំ២០១៧ មកម្លេះ ហើយកាលនោះ Tesla បានព្យាករណ៍ថា អាចនឹងចេញលក់ក្នុងឆ្នាំ២០២០។ តែយ៉ាងណាដោយសារតែមានបញ្ហាខ្សែសង្វាក់ផលិតកម្មផ្គត់ផ្គង់ ទើបបានជា Tesla បង្ខំចិត្តពន្យាពេលចេញលក់ជាបន្តបន្ទាប់។

ដោយឡែករហូតដល់ឆ្នាំ២០២៣ លោក Musk បានចេញសារបញ្ជាក់ជាថ្មីម្តងទៀតដោយលើកឡើថា Tesla រំពឹងថានឹងចាប់ផ្តើមដាក់បង្ហាញរថយន្តស្ព័រអគ្គីសនី Roadster ជំនាន់ក្រោយ ដែលអាចនឹងពន្យាពេលយ៉ាងយូរត្រឹមឆ្នាំ២០២៤។

គួរជម្រាបដែរថា Tesla បានផលិតរថយន្តស្ព័រ Roadster ជំនាន់ទី១ ក្នុងអំឡុងឆ្នាំ២០០៨ និង ២០១២ ដែលជារថយន្តអគ្គិសនីដំបូងគេដែលអាចរត់បានចម្ងាយជាង ២៤៤ម៉ាយសម្រាប់ការសាកថ្មម្តង ប៉ុន្តែ Roadster ជំនាន់ទី១ នោះមានកៅតែពីប៉ុណ្ណោះ។ ដោយឡែកតាមការលើកឡើងរបស់ Musk ជុំវិញគម្រោងដាក់បង្ហាញ Tesla Roadster ចុងឆ្នាំ២០២៤ខាងមុខនេះ គឺជាម៉ូដែលទី២ ហើយវានឹងត្រូវបានបំពាក់ប្លែកពីជំនាន់មុន ជាមួយនឹងកៅអីចំនួន៤ ឯណោះ៕

ដកស្រង់ពី៖Fresh New