Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Honda CR-V 2025 ចេញហើយ មិនចាក់សាំង ហើយក៏មិនប្រើអគ្គិសនីសុទ្ធដែរ

  • បោះពុម្ព

ក្រុមហ៊ុន Honda បានបញ្ចេញរថយន្តដ៏មហាល្បីល្បាញរបស់ខ្លួនគឺ CR-V 2025 ដោយផ្លាស់ប្តូររូបរាងផ្នែកខាងមុនបន្តិចត្រង់ប៉ាណា ប៉ុន្តែអ្វីដែលជាការផ្លាស់ប្តូរដ៏ធំនោះ គឺវាមិនមកជាមួយម៉ាស៊ីនសាំង ឬអគ្គិសនីសុទ្ធនោះទេ ពោលគឺវាប្រើចំហេះអ៊ីដ្រូសែន លាយនឹងអាគុយ។ រថយន្ត SUV នេះ ត្រូវបានដាក់ឈ្មោះថា Honda CR-V 2025 e:FCEV គឺជារថយន្តដំបូងដែលផលិតនៅអាមេរិក ដែលដំណើរការរួមគ្នារវាង អ៊ីដ្រូសែន និងការសាកភ្លើង។

វាបំពាក់ម៉ូទ័រអគ្គិសនីមួយផលិតបានកម្លាំង ១៧៤សេះ និងកម្លាំងរមួល ៣១១ញូតុនម៉ែត្រ។ ធុងអ៊ីដ្រូសែនរបស់វាមានចំណុះ ៤,៣គីឡូក្រាម ពេលចាក់ពេញអាចធ្វើដំណើរបានចម្ងាយ ៤៣៥គីឡូម៉ែត្រ និងកញ្ចប់អាគុយទំហំ ១៧,៧គីឡូវ៉ាត់ម៉ោង ដែលពេលសាកពេញអាចធ្វើដំណើរបានចម្ងាយ ៤៧គីឡូម៉ែត្រ។

ផ្នែកកាប៊ីនរបស់រថយន្តនេះ បំពាក់កុងទ័រឌីជីថល ១០,២អ៊ីញ និងប្រព័ន្ធកម្សាន្តថាច់ស្រ្គីន ៩អ៊ីញ មាន wireless charging, កម្តៅពូក ប្រព័ន្ធត្រជាក់២ speaker Bose ១២គ្រាប់ និងបំពាក់ប្រព័ន្ធ ADAS ដែលជាផ្នែកនៃ Honda Sensing។ ចំពោះតម្លៃរថយន្ត CR-V នេះ Honda មិនទាន់ប្រកាសឱ្យដឹងនៅឡើយទេ។ រថយន្តនេះ ក៏ទំនងមិនទាន់ចេញលក់ភ្លាមៗដែរ ដោយនៅចុងឆ្នាំ២០២៤នេះ Honda នឹងដាក់ដំណើរការជួលឱ្យអតិថិជនក្នុងរដ្ឋកាលីហ្វ័រញ៉ាតែប៉ុណ្ណោះ ខណៈរដ្ឋនេះ មានស្ថានីយបញ្ចូលអ៊ីដ្រូសែន ចំនួន ៤៨កន្លែង៕

ដកស្រង់ពី៖Sabay