Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារាល្បីៗ បង្ហាញមុខក្នុងឈុតកូនចៅចិន ពោលពាក្យខុសៗគ្នាក្នុងឱកាសចូលឆ្នាំចិន២០២៣

  • បោះពុម្ព

 ពិធីសែនចូលឆ្នាំចិន ឆ្នាំ២០២៣ នឹងឈានចូលមកដល់នៅថ្ងៃទី២១ ខែមករា ស្អែកនេះហើយ។

ឆ្នាំនេះគេសង្កេតឃើញតារា និងអ្នកមានមុខមានមាត់លើបណ្ដាញសង្គមតិចតួចប៉ុណ្ណោះដែលបានបង្ហាញខ្លួនក្នុងឈុតកូនចិន ឬអ្នកជាបសែស្រឡាយចិននៅមុនថ្ងៃសែនចូលមកដល់។

១/ថៅកែហាងពេជ្រ ដាណាទ្រី និងជាអ្នកនិយមច្រៀងឡើងវិញនូវបទចម្រៀងមរតកដើមអ្នកស្រី ទ្រី ដាណា បានបង្ហាញរូបថតស្លៀកពាក់ឈុតចិនជាច្រើនប្លង់តាមបណ្ដាញសង្គមកាលពីថ្ងៃម្សិលមិញ ហើយពោលពាក្យថា៖ “ហេងៗឆ្នាំថ្មី”។

 

២/តារាចម្រៀង ពេជ្រ សោភា។ បើទោះបីជាវ័យជ្រេ ប៉ុន្ដែតារាស្រីរូបនេះនៅតែរក្សារូបសម្រស់ និងរាងបានស្អាត ហើយស្លៀតឈុតអ្វីក៏មើលទៅសមដែរ។ ជាក់ស្ដែងក្នុងឱកាសចូលឆ្នាំចិនឆ្នាំ២០២៣ នេះ អ្នកនាងបានស្លៀកឈុតចិនយ៉ាងស្រស់ស្អាតរួចបង្ហោះតាមបណ្ដាញសង្គមដោយនិយាយថា៖ "កូនខ្មែរតែជិតចូលឆ្នាំចិន…ស្អាតទេ? អាមួយ"។

៣/តារាសម្ដែង និងជាពិធីករ អេឡិច ច័ន្ទត្រា ក៏បានបង្ហាញមុខក្នុងសម្លៀកបំពាក់កូនខ្មែរកាត់ចិនពណ៌ក្រហមឆ្អៅដែរ។ ក្នុងឱកាសនេះលោកនិយាយទៅកាន់អ្នកគាំទ្រថា៖ “ត្រៀមៗបងប្អូនកាត់ចិន ជិតបានញ៉ាំជ្រូកខ្វៃហើយ។ ឆ្នាំនេះមាន Royal Salute Limited Edition ទៀតដឹងតែអេមហ្មង”។

៤/តារាសម្ដែង ខាត់ វ៉ៃហាំង និងកញ្ញា ស៊ីន យូប៊ីន។ តារាទាំងពីរដួងនេះបានថតជុំគ្នា ក្នុងរូបភាពជាគូស្វាមីភរិយា ហើយបង្ហាញភាពស្និទ្ធស្នាលដាក់អ្នកគាំទ្រ ធ្វើឲ្យអ្នកគាំទ្រច្រណែនគ្រប់គ្នា។ វ៉ៃហាំងបាននិយាយថា៖ “មានអារម្មណ៍ថា ពូថត G-Rise Media សម្រាប់ចូលឆ្នាំចិនលើកនេះដូចប្លង់រឿងភាគចិន”។

៥/កញ្ញា ហ្វាហ្វា ក៏បានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ចិនដែរ ប៉ុន្ដែកញ្ញាបញ្ចេញតែមួយឈុតប៉ុណ្ណោះ ហើយនិយាយថា៖ “ខោអាវចិន តែខ្ញុំខ្មែរសុទ្ធ”។

ក្រៅពីតារាៗ និងអ្នកមានមុខមានមាត់ក្នុងសង្គមសិល្បៈប៉ុន្មានរូបខាងលើនេះ គេក៏ឃើញតារាមួយចំនួនទៀតបានបង្ហាញរូបថតក្នុងសម្លៀកបំពាក់ចិនដោយពោលពាក្យខុសគ្នាដែរ។ តារាទាំងនោះ គឺមានដូចជា៖ លោក ជា សុវណ្ណនរាហ៍ ចន ស៊ីណារ៉ូ និងអ្នកនាង ភីរ៉ា នីយ៉ា ជាដើម៕

ដកស្រង់ពី៖ Sabay