Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដើមឆ្នាំ២០២៣ អ៊ិន សុភិន សម្រេចបញ្ចេញរឿងទី១ តាមរោងកុនជាថ្មី ហើយថានៅសល់រឿង ៤ទៀត

  • បោះពុម្ព

ផលិតកម្មមហាហង្ស សម្រេចបញ្ចេញខ្សែភាពយន្ដលើកដំបូងរបស់ខ្លួននៅដើមឆ្នាំ២០២៣ ក្រោយវិបត្ដិជំងឺកូវីដ-១៩ អូសបន្លាយជាង ២ឆ្នាំ។

រឿង“កៅអីចុងក្រោយ” ក្នុងចំណោមរឿង៥ ផ្សេងទៀតដែលផលិតកម្មថតចប់តាំងពីឆ្នាំ២០១៩ នឹងមានវត្ដមាននៅតាមរោងភាពយន្ដល្បីៗជាបន្ដបន្ទាប់គ្នា។ ចាងហ្វាងផលិតកម្មមហាហង្សលោក អ៊ិន សុភិន បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងឱកាសម្ពោធខ្សែភាពយន្ដរឿង “កៅអីចុងក្រោយ” កាលពីល្ងាចថ្ងៃទី២ ខែមករា ថា គ្រប់រឿងដែលផលិតកម្មធ្វើឡើង គឺតម្រូវទាំងទីផ្សារនៅក្នុងស្រុក និងក្រៅស្រុក។

ដោយឡែករឿង "កៅអីចុងក្រោ" ដែលមានឈុតឆាកភ័យរន្ធត់ កង្កប់ដោយភាពកំប្លុកកំប្លែងគឺលោកមើលឃើញថាត្រូវនឹងទីផ្សារក្នុងស្រុកច្រើនជាង។ លោក អ៊ិន សុភិន៖ “ចាប់ពីខែពីរទៅ យើងចាប់ផ្ដើមផលិតរឿងថ្មីទៀតហើយ អីចឹងដល់ពេលយើងចាប់រឿងទាំងនេះអស់ យើងមានរឿងថ្មីៗជាបន្ដបន្ទាប់។ សម្រាប់រឿងក្រោយៗ ធានាកាន់តែល្អមើលជាងនេះទៀត ព្រោះយើងដាក់ទុនច្រើន ហើយតួសុទ្ធតែល្បីៗទៀត”។

ខ្សែភាពយន្ដរឿង“កៅអីចុងក្រោយ” នឹងចាប់ផ្ដើមចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្ដពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៣ តទៅ។ ក្នុងឱកាសសម្ពោធរឿងនេះកាលពីយប់មិញ នៅផ្សារទំនើបTK គេក៏ឃើញវត្ដមានតារាសម្ដែងល្បីៗដូចជា៖ កញ្ញា សីសី អ្នកនាង ឈឹម អារីយ៉ា កញ្ញា ភិន សុដាលីស ព្រមទាំងអតីតបវរកញ្ញា ក្នុងកម្មវិធី Miss Grand Cambodia ជាច្រើនរូបទៀតផង៕

ដកស្រង់ពី៖ Sabay