តារាចម្រៀង នីកូ ចេញវីដេអូចម្រៀងថ្មីបង្កប់អត្ថន័យជំរុញអ្នកស្តាប់ឱ្យមានភាពជិតស្និទ្ធនិងតស៊ូ ក្រោយពេលក្លាយជាទូតសុឆន្ទៈថ្នាំដុសធ្មេញ Closeup
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានផ្សេងៗ
តារាចម្រៀងសំឡេងស្រទន់ លោក នីកូ ដែលមានឈ្មោះបោះសំឡេងខ្លាំងនៅក្នុងពិភពសិល្បៈកម្ពុជា បានចេញវីដេអូចម្រៀងថ្មីមួយអមជាមួយនឹងខ្លឹមសារជំរុញឱ្យមនុស្សគ្រប់រូបមានភាពរឹងមាំ អារម្មណ៍ស្និទ្ធិស្នាល និងមានកម្លាំងចិត្តក្នុងការពុះពារឧបសគ្គ ដើម្បីសម្រេចបានបំណងប្រាថ្នារបស់ខ្លួន។
លោក នីកូ ថ្លែងថា៖ «យើងទាំងអស់គ្នាមានសិទ្ធិសេរីភាពក្នុងការបង្កើតភាពជិតស្និទ្ធិ និងស្រលាញ់មនុស្សណាម្នាក់ដោយគ្មានលក្ខខណ្ឌ ដោយមិនគិតពីភេទ ជាតិសាសន៍ ឋានៈសង្គម អាយុ ឬសាសនារបស់អ្នកដែលយើងស្រលាញ់ ឬអ្នកដែលយើងចង់មានភាពជិតស្និទ្ធិជាមួយឡើយ»។
តារាចម្រៀងរូបនេះបានបន្តថា យុទ្ធនាការ #FreeToLove គឺជាយុទ្ធនាការល្អមួយ ដែលជួយបំផុសគំនិតពលរដ្ឋទូទៅឱ្យប្រកាន់ខ្ជាប់ទៅនឹងគោលបំណង និងក្តីស្រលាញ់របស់ពួកគេ មិនថាជួបឧបសគ្គប៉ុណ្ណាឡើយ និងព្យាយាមពុះពារឧបសគ្គទាំងនោះរហូតដល់សម្រេចបានក្តីបំណងរបស់ខ្លួនដូចដែលមានបង្ហាញនៅក្នុងអត្ថន័យរបស់វីដេអូចម្រៀងនេះ។
ការចេញវីដេអូចម្រៀងថ្មីនេះធ្វើឡើងក្រោយពេលដែលតារាងចម្រៀងរូបនេះបានក្លាយជាទូតសុឆន្ទៈនៃផលិតផលថ្នាំដុសធ្មេញ Closeup។ ចម្រៀងដែលមានចំណងជើង «ស្រលាញ់គឺស្រលាញ់» ហើយក៏ជាផ្នែកមួយនៃយុទ្ធនាការជាសកល #FreeToLove របស់ថ្នាំដុសធ្មេញ Closeup ផងដែរនោះ រំលេចខ្លឹមសារពោរពេញដោយអត្ថន័យដែលជំរុញអ្នកស្តាប់ និងមនុស្សទូទៅឱ្យមានភាពរឹងមាំ ព្យាយាម អត់ធ្មត់ និងតស៊ូដើម្បីសម្រេចឱ្យបានគោលដៅចុងក្រោយរបស់ខ្លួន។
គួររំលឹកថា ផលិតផលថ្នាំដុសធ្មេញ Closeup ដែលនាំចូលដោយក្រុមហ៊ុនយូនីលីវើ (ខេមបូឌា) លីមីតធីត មានលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយ។ ចំពោះអ្នកដែលចង់បានអារម្មណ៍ស្រស់ថ្លា និងសុខភាពមាត់ធ្មេញកាន់តែប្រសើរ ថ្នាំដុសធ្មេញ Closeup Menthol Fresh ពិតជាសាកសមចំពោះអ្នក ពីព្រោះវាជួយឱ្យមានផ្តល់ខ្យល់ដង្ហើមស្រស់ថ្លាដល់ទៅ ១២ម៉ោង។ ដើម្បីស្តាប់ និងទស្សនាវីដេអូចម្រៀង សូមចុចលើតំណភ្ជាប់នេះ!៕
ដកស្រង់ពី៖ Sabay