Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មានការជជែកវែកញែកយ៉ាងក្តៅគគុកបន្ទាប់ពីបែកធ្លាយរូបថត Rosé ជាមួយបុរសម្នាក់

  • បោះពុម្ព

អ្នកនិយមលេងអ៊ីនធឺណែតមានការជជែកគ្នាយ៉ាងក្តៅគគុកបន្ទាប់ពីលោក Jeremy Erlich ដែលជាប្រធានផ្នែកយុទ្ធសាស្រ្តតន្ត្រីរបស់ Spotify ត្រូវបានគេប្រទះឃើញជាញឹកញាប់ជាមួយ Rosé សមាជិកក្រុម BLACKPINK។

 

នៅលើបណ្ដាញសង្គម អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានបង្កើតការ បង្ហោះមួយដែលមានចំណងជើង ថា "តើ Rosé និង CEO របស់ Spotify ណាត់ជួបគ្នាទេ? នៅទីនេះ អ្នកនិយមលេងអ៊ីនធឺណិត បានបង្ហោះរូបថតជាច្រើនសន្លឹក ដែល Rosé និង Jeremy Erlich នៅជាមួយគ្នា។រូបថតដែល Jeremy និង Rosé កំពុងអង្គុយជាមួយគ្នាហាក់មានការចាប់អារម្មណ៍ជាខ្លាំង ដោយរូបថតនោះ ត្រូវបានថតនៅក្នុងការប្រគំតន្ត្រីរបស់តារាចម្រៀង Dua Lipa។ រូបថតជាច្រើនសន្លឹកបង្ហាញពីពេលវេលាដែលអ្នកទាំងពីរត្រូវបានគេឃើញចូលរួមក្នុងកម្មវិធីសាធារណៈ និងឯកជនជាមួយគ្នា ដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីទំនាក់ទំនងរបស់ពួកគេ។

ប៉ុន្តែទាំងនេះជាការចាប់អារម្មណ៍ និងលើកឡើង របស់អ្នកគាំទ្រប៉ុណ្ណោះ សម្រាប់រឿងពិតយ៉ាងណានោះ នៅមិនទាន់មានប្រភពច្បាស់លាស់ ឬសាមីខ្លួនចេញមុខបកស្រាយទេ។

បើតាមការសង្កេត Global Head របស់ Spotify គឺលោកមានភាពស្និទ្ធស្នាលជាមួយ សិល្បកររាប់មិនអស់ មិនមែនតែជាមួយ Rose ម្នាក់ទេ។

មួយវិញទៀត“រូបថតកាន់លើចង្កេះ… នៅបរទេស មនុស្សចាស់ធ្វើបែបនេះដើម្បីបង្ហាញ ក្តីស្រលាញ់ដល់ក្មេងៗ… គ្មានអ្នកណាគិតថាវាចម្លែក ឬមើលឃើញថាជាសញ្ញានៃការណាត់ជួបនោះទេ វាជារឿងធម្មតា"៕

ដកស្រង់ពី៖ Sabay