Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពេជ្រ វត្តីសារ៉ាវឌ្ឍី ដាក់មួយបទ “រហែកតែខោ” រាំផ្អើលឆាកនៅថៃ

  • បោះពុម្ព

បវរកញ្ញា Miss Grand Cambodia 2022 ស្រីស្អាត ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្វើឱ្យកក្រើកឆាកតន្រ្តីនៅប្រទេស ដោយនាងបានឡោះងសម្ដែងបទចម្រៀង “រហែកតែខោ” ធ្វើឱ្យមហាជននៅទីនោះរាំផ្អើលតែម្ដង។

 

អ្វីដែលគ្រប់ចាប់អារម្មណ៍ចុងក្រោយនេះ គឺកាលពីថ្មីៗនេះ វត្តី បានធ្វើឱ្យមហាជនថៃស្រែកហ៊ោ និងរាំសប្បាយពេញឆាកតែម្ដង ដែលកញ្ញាផ្ទាល់បានឡើងសម្ដែងចម្រៀង “រហែកតែខោ” របស់កញ្ញា រ៉ាប៊ី មានទាំងក្រុមរាំ រាំផ្អើលឆាកតែម្ដង។

ក្នុងនោះសង្កេតឃើញថាអ្នកគាំទ្រពេញចិត្តការសម្ដែងនាងយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់នាង ដែលញ៉ាំងឱ្យបរិយាកាសកាន់តែសប្បាយរីករាយ។

ទន្ទឹមនឹងនេះគិតចាប់តាំងពីចាកពីប្រទេសកម្ពុជាទៅប្រកួតកម្មវិធី Miss Grand Cambodia ហើយក្រោយកម្មវិធីបាន បញ្ចប់រួចរាល់ស្វែងរកម្ចាស់ជយលាភីឯកហើយក្ដី ប៉ុន្តែរហូតមកដល់ពេលនេះ វត្តី នៅមិនទាន់ត្រឡប់ មកប្រទេសកំណើតនៅឡើយទេ។

យ៉ាងណាមិញកាលដែល វត្តី មិនទាន់ត្រប់មកកម្ពុជាវិញ មិនមានបញ្ហាអ្វីនោះទេ គឺនាងកំពុងតែក្ដោម ឱកាសមាស ឱកាសប្រាក់ កើបលុយពីការងាររបស់នាង បន្ទាប់ពីនាងបង្ហាញពីភាព លេចធ្លោទាំង ភាសា សមត្ថភាព ចំណេះដឹង និងរូបសម្រស់ស្រស់ស្អាតរបស់នាង ដោយមានការផ្ដល់ឱកាស និងជួយមើលថែផ្ទាល់ពី លោក ណា វ៉ាត់ ម្ចាស់កម្មវិធីផ្ទាល់៕

ដកស្រង់ពី៖ Sabay