បណ្តាញសង្គម

អាយុទើបតែ ២០ ឆ្នាំតួស្រី Wednesday ធ្លាប់ឈ្នះពានរង្វាន់ឡើងណែនផ្ទះ

Jenna Ortega ឬគ្រប់គ្នាស្គាល់ថាជា Wednesday ដែលកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ ភាពយន្ដមួយនេះ ក៏ដូចជាតួអង្គ Wednesday ផ្ទាល់តាមរយៈស្នាដៃសម្ដែងដ៏ឆ្នើមរបស់នាង។គិតក្នុងឆ្នាំ២០២២នេះ Jenna Ortega មានអាយុទើបតែ ២០ឆ្នាំដោយនាងកើតក្នុងថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០០២។

 

ថ្វីបើនាងទើបតែមានអាយុ ២០ ឆ្នាំមែនពិតប៉ុន្តែតារាស្រីសញ្ជាតិអាមេរិករូបនេះ ពិតជាមានសមត្ថភាពខ្លាំង ដោយមានការទទួលស្គាល់ពីមហាជន ក្រុមការងារផលិតកម្មធំៗ។

Jenna Ortega ឬ រហ័សនាមក្នុងរឿង Wednesday ចាប់ផ្ដើមប្រឡូកក្នុងអាជីពជាតារាសម្ដែងក្នុង ២០១៤ ពោលគឺតាំងពីនាងមានវ័យត្រឹម១២ឆ្នាំ ក្នុងរឿងបែបកំប្លែង Jane the Virgin។ ក្រៅពីនេះ នាងតែងតែបង្ហាញមុខក្នុងស៊េរីរូបថតរបស់ទស្សនាវដ្តីល្បីៗដូចជា Highsnobiety, Cosmopolitan ។

រូបថត៖ Highsnobiety, GotCeleb។

ផ្អែកលើសមត្ថភាពដ៏ប៉ិនប្រសប់ និងភាពទាក់ទាញរបស់តារាស្រីវ័យ ២០ ឆ្នាំរូបនេះ នាងធ្លាប់ឈ្នះពាន ដល់ទៅ ១០ ក្នុងនោះរួមមាន៖

Fright Meter Awards (Best Ensemble Cast Performance) International Online Cinema Awards (Best Ensemble in a Comedy Series) Imagen Awards (Best Young Actor – Television) Imagen Awards (Best Young Actor – Television) Imagen Awards (Best Children's Programming) Southampton International Film Festival(Best Lead Actress in a Feature) Imagen Awards (Best Young Actor – Television) Imagen Awards(Best Young Actor – Television) Imagen Awards(Best Actress – Feature Film) MTV Movie & TV Awards(Most Frightened Performance) Hollywood Critics Association Midseason Awards (Best Actress) និងពានរង្វាន់ចុងក្រោយ International Online Cinema Awards(Best Actress in a Limited Series or TV Movie)៕

ដកស្រង់ពី៖ Sabay