Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Jessi ទម្លាយអារម្មណ៍ពិត និងហេតុផល ស្រឡាញ់ប្រទេសកម្ពុជាខ្លាំង

  • បោះពុម្ព

កាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២២ តារាចម្រៀងរ៉េបដ៏ល្បីប្រចាំ K-Pop គឺ JESSI បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីឡើងសម្ដែងក្នុងការប្រគំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀរ Tiger។

 

ជាក់ស្ដែង ស្ថិតក្នុងសន្និសីទកាសែត ក៏ដូចជាជំនួបជាមួយនឹងអ្នកគាំទ្រ ដែលរៀបចំឡើងនៅថ្ងែទី ០៣ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែល Jessi បានបង្ហាញចំណាប់អារម្មណ៍ និងក្ដីស្រឡាញ់ចំពោះប្រទេសកម្ពុជា ហើយបង្ហាញពីចំណុចដែលទាក់ចិត្តនាងខ្លាំង រហូតសន្យាថា នឹងវិលមកវិញនៅថ្ងៃណាមួយនាពេលខាងមុខ។តារាចម្រៀងរ៉េបកើតឆ្នាំ ១៩៨៨ រូបនេះបានឲ្យដឹងថា អ្វីដែលនាងស្រឡាញ់កម្ពុជាបំផុត គឺ ធម្មជាតិ និងសម្រស់របស់ប្រទេសនេះ។

ស្របពេលខ្លួនជាមនុស្សដែលចូលចិត្តលម្ហែ និងរំសាយអារម្មណ៍ជាមួយនឹងទេសភាពធម្មជាតិ ដូច្នេះពិតជាត្រូវចិត្តបំផុត ដែលនាងឈានជើងចូលទឹកដីកម្ពុជាដំបូង។

អ្វីដែលមិនអាចរំលងបានមួយទៀតនោះគឺ ប្រជាជនកម្ពុជា សុទ្ធតែជាមនុស្សរួសរាយ ហើយអ្នកគាំទ្រ (Jebbie) បានផ្ដល់ភាពកក់ក្ដៅមកកាន់នាង ធ្វើឲ្យនាងរំភើបចិត្តខ្លាំង។

ឮនៅក្នុងពេលដដែល ម្ចាស់បទ "ZOOM” ក៏បានសុំទោសដល់អ្នកគាំទ្រកម្ពុជារបស់នាង ដែលខកខានមិនបានជួបនាងផ្ទាល់ នៅថ្ងៃនាងចុះពីយន្តហោះ ដោយសារក្រុមការងារបានប្ដូរច្រកចេញសម្រាប់នាង។

ដ្បិតបានសុំទោសគ្រប់គ្នាលើបណ្ដាញសង្គម Instagram មែន ប៉ុន្តែមិនទាន់អស់ចិត្តទេ Jessi ក៏បានសុំទោសម្ដងទៀតជាផ្លូវការផ្ទាល់មាត់ ព្រមទាំងទម្លាយអារម្មណ៍សោកស្ដាយដែលមានរឿងនេះ។

ប៉ុន្តែនាងក៏មិនភ្លេចសន្យាដេរថា នៅពេលត្រឡប់មកម្ដងទៀតនៅពេលក្រោយ នាងនឹងមិនឲ្យរឿងនេះកើតឡើងទៀតឡើយ ដោយនាងនឹងមកជួបជាមួយនឹងអ្នកគាំទ្រដែលខំរង់ចាំនាងឲ្យទាល់តែបាន៕

ដកស្រង់ពី៖ Sabay