Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារាសម្ដែងថៃ Pitchanart ត្រៀមខ្លួនបង្កើតស្នាដៃសិល្បៈជាមួយតារាខ្មែរ

  • បោះពុម្ព

តារាសម្ដែងថៃ Pitchanart sakhakorn បង្ហាញវត្ដមានជាលើដំបូងនៅកម្ពុជាក្នុងនាមជាតំណាងក្រុមហ៊ុនថៃដ៏ធំមួយ អមដោយអ្នកជំនួញខ្មែរ និងថៃជាច្រើនក្រោមក្រសែភ្នាកអ្នកគាំទ្ររាប់រយនាក់កាលពីយប់មិញ។

ក្នុងពិធីសម្ពោធបើកជាផ្លូវការនូវក្រុហ៊ុន Allness កម្ពុជា នៅផ្សារទំនើបអ៊ីអនសែនសុខ កញ្ញា Pitchanart បានថ្លែងតាមរយៈអ្នកបកប្រែខ្មែរម្នាក់ថា ចាប់ពីពេលនេះតទៅកញ្ញា នឹងចេញចូលប្រទេសកម្ពុជាញឹកញាប់ក្នុងបេសកកម្មការងារក្រុមហ៊ុនផង និងការងារសិល្បៈផង។ កញ្ញាបន្ថែមថា ក្នុងពេលដ៏ខ្លីខាងមុខទៀតនេះ កញ្ញានឹងបង្កើតស្នាដៃសិល្បៈជាមួយតារាខ្មែរ ដើម្បីបម្រើចំណីអារម្មណ៍របស់មហាជន ជាពិសេសអ្នកគាំទ្រកញ្ញាទាំងនៅប្រទេសថៃ និងនៅកម្ពុជានេះផ្ទាល់។

ប៉ុន្ដែកញ្ញាសុំលាក់ស្នាដៃសិល្បៈនោះសិន ហើយថានឹងចាប់ដៃគូបង្កើតស្នាដៃថ្មីជាមួយតារាខ្មែរណាមួយក៏កញ្ញាមិនទាន់បង្ហើបបាននៅឡើយដែរ។ សូមរំលឹកថា ក្រុមហ៊ុន ALLNESS ដែលចែកចាយផលិតផលខូឡាជេនលំដាប់ថ្នាក់លេខ១នៅប្រទេសថៃ បានសម្ពោធបើកនៅកម្ពុជាជាផ្លូវការកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តមានតារាល្បីថៃ កញ្ញា Pitchanart Sakhakorn។ ក្រៅពីតារាស្រីល្បីឈ្មោះដែលជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនAllness រូបនេះ គេក៏ឃើញវត្ដមានថ្នាក់ដឹកនាំក្រុមហ៊ុនពីប្រទេសថៃ សិល្បករ អាជីវករ ជាច្រើនកុះករចូលរួមផងដែរ៕

ដកស្រង់ពី៖ Sabay