បណ្តាញសង្គម

ពិតទេ Taeyang នឹងវិលត្រលប់មកវិញជាមួយស្នាដៃទោលនៅដើមឆ្នាំ ២០២៣?

ផលិតកម្ម YG Entertainment បានបង្កើនការដោះស្រាយពាក្យចចាមអារ៉ាម ដែលមានការ លើកឡើងថា Taeyang សមាជិកក្រុម Big Bang កំពុងរៀបចំសម្រាប់ការវិលត្រលប់មកវិញ ទោល។

នៅព្រឹកថ្ងៃទី ២ខែធ្នូ មានពាក្យចចាមអារ៉ាមបានអះអាងថា Taeyang នឹងចេញអាល់ប៊ុមទោល ថ្មីនៅខែមករា ឆ្នាំ ២០២៣។ ទន្ទឹមនឹងពាក្យចចាអារ៉ាមនេះ ស្រាប់តែបើតាមអ្នកតំណាងរបស់ YG Entertainment បាននិយាយថា "មិនមានអ្វីត្រូវបានបញ្ជាក់ដូចពេលនេះទេនៅឡើយទេ"។ Taeyang បានចេញបទចម្រៀងថ្មីជាលើកដំបូងក្នុងរយៈពេលប្រមាណ ៦ ឆ្នាំចាប់តាំងពីបទ 'White Night' ចេញក្នុងខែសីហា ឆ្នាំ ២០១៧។ ដោយឡែកសម្រាប់ពាក្យលើកឡើងទាំងនោះ នៅមិនទាន់មានការបញ្ជាក់ជាក់នៅឡើយទេសូម្បី YG Entertainment៕

ដកស្រង់ពី៖ Sabay