Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Fan ស្រែកភ្លាត់សំឡេងផ្អើលពេញរោងកុន ក្នុងជំនួបអ្នកគាំទ្រជាមួយតារាថៃ ៣ដួង ក្នុងរឿង “OMG...ស្នេហ៍ខុសចង្វាក់”

  • បោះពុម្ព

កាលពីល្ងាចថ្ងៃទី ២៩ ខែ វិច្ឆិកា ម្សិលមិញនេះ រោងកុន Major Cineplex By Smart បានរៀបចំកម្ម វិធីជំនួបអ្នកគាំទ្រ (Fan Meeting)រវាងអ្នកគាំទ្រកម្ពុជា ជាមួយតារាសម្ដែងថៃស្រស់សោភា ស្រស់សង្ហា ៣ ដួង នៅរោងកុន Major សាខា Aeon សែនសុខ។

 

តារាសម្ដែងថៃល្បីឈ្មោះ និងកំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកគាំទ្រខ្មែរ គឺ កំលោះសម្បូរស្នេហ៍ Pachara Chirathivat(Peach), ស្រីស្អាតញញឹមស្រស់ Plearnpichaya Komalarajun (Jun) និងកំលោះសង្ហា Wongravee Nateetorn (Sky) បានធ្វើដំណើរមកកាន់ប្រទេស កម្ពុជាដើម្បីចូលរួមក្នុងកម្មវិធីជំនួបអ្នកគាំទ្រ ក៏ដូចជាអបអរសាទរសម្រាប់ស្នាដៃថ្មីអ្នកទាំងបីក្នុងរឿង “OMG ស្នេហាខុសចង្វាក់”។

នៅក្នុងកម្មវិធីជំនួបអ្នកគាំទ្រកាលពីល្ងាចម្សិលមិញសង្កេតឃើញថាមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់គាំទ្រ ដោយបានបន្លឺសំឡេងកងរំពងសាទរពេញរោងកុនតែម្ដង ខណៈការចូលមកដល់ក្នុងកម្ម វិធីរបស់កំពូល Idol ទាំងបី។ សកម្មភាពសប្បាយរីករាយជាមួយអ្នកគាំទ្រ ដែលមានការឆ្លើយសំនួរ របស់ Fan និងមានការថតរូបជាមួយតារាទាំងបីផងដែរ។យ៉ាងណាមិញ រឿង “ OMG ស្នេហាខុសចង្វាក់” គឺជាប្រភេទបែបស្នេហាយុវវ័យ ដោយមិត្តភក្ដិលួច ស្រឡាញ់មិត្តភក្ដិខ្លួនឯង ប៉ុន្តែគ្មានពាក្យក្លាហ៊ានក្នុងការសារភាពប្រាប់គ្នា។

រឿង “ OMG ស្នេហាខុស ចង្វាក់” មានការចូលសម្ដែងពីតួធំៗបីនាក់ Pachara Chirathivat(Peach), Plearnpichaya Komalarajun (Jun) និងWongravee Nateetorn (Sky) និងតួឯកក្នុងរឿងគឺ ស្រីស្អាតញញឹមស្រស់ Plearnpichaya Komalarajun (Jun) និងកំលោះសង្ហា Wongravee Nateetorn (Sky)៕

 

 ដកស្រង់ពី៖ Sabay