បណ្តាញសង្គម

នៅដើមខែធ្នូ ឆ្នាំ២០២២ អាចនិងមានអ្នកនិពន្ធ និងអ្នកសិល្បៈជុំគ្នាច្រើននៅទីស្ដីការក្រសួងវប្បធម៌

ផលិតករ សិល្បករ-សិល្បការិនី ព្រមទាំងអ្នកពាក់ព័ន្ធក្នុងវិស័យសិល្បៈ អាចនិងជួបជុំគ្នាច្រើននៅទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាប៉ុន្មានថ្ងៃខាងមុខទៀតនេះ។

 

ក្រសួងនឹងរៀបចំសិក្ខាសាលាមួយស្ដីពី “សិទ្ធិអ្នកនិពន្ធ និងការចុះបញ្ជីសិទ្ធិអ្នកនិពន្ធសម្រាប់សិល្បករតន្ដ្រី”។

យោងតាមខិត្ដប័នមួយរបស់ក្រសួងវប្បធម៌ បានគោរពអញ្ជើញសិល្បករទាំងអស់ឱ្យចូលរួមក្នុងសិក្ខាសាលាស្តីពីសិទ្ធិអ្នកនិពន្ធ និងការចុះបញ្ជីសម្រាប់សិល្បករតន្ត្រី ដែលមានបទបង្ហាញដោយនាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល សហការជាមួយ The Sound Initiative ជាមួយវាគ្មិន៖ Sam Rocker ។

សិក្ខាសាលាដែលនឹងរៀបចំដោយក្រសួងវប្បធម៌ សហការជាមួយUSAID នឹងប្រព្រឹត្ដទៅនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅក្រសួងវប្បធម៌ផ្ទាល់ចាប់ពីម៉ោង ២ និង៤៥នាទី រសៀល៕

ដកស្រង់ពី៖ Sabay