Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជ័យលាភីនៃកម្មវិធី SmartStart Young Innovator ទទួលបានរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លាអាមេរិក

  • បោះពុម្ព

ភ្នំពេញ ថ្ងៃសៅរ៍ ទី២៨ វិច្ឆិកា ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេរបស់កម្ពុជា បានផ្តល់រង្វាន់ធំចំនួន 1ម៉ឺនដុល្លាអាមេរិក ទៅដល់ក្រុមធុរកិច្ច កវី (KAKVEI) ដែលជាជ័យលាភីក្នុងកម្មវិធី SmartStart Young Innovator ដែលជាកម្មវិធីអភិវឌ្ឍន៍ទេពកោសល្យផ្នែកឌីជីថល ក្រោមការផ្តួចផ្តើមពីក្រុមហ៊ុន Smart Axiata និងសហការជាមួយមជ្ឍមណ្ឌល Impact Hub Phnom Penh ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

បង្កើតឡើងក្នុងឆ្នាំ 2017 កម្មវិធី SmartStart Young Innovator ជាកម្មវិធីសម្រាប់និស្សិតនៅកម្ពុជា ដើម្បីគាំទ្រពួកគេក្នុងការចាប់ផ្តើមអាជីវកម្មឌីជីថល តាមរយៈបទពិសោធន៍សិក្សាដ៏ពិសេស ការណែនាំពីអ្នកជំនាញ ការផ្សារភ្ជាប់ទំនាក់ទំនង និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។ លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ពួកយើងពិតជាមានមោទនភាពណាស់ ដែលបានឃើញកម្មវិធី SmartStart Young Innovator មានការរីកចម្រើនយ៉ាងលឿន តាំងពីការរៀបចំកម្មវិធីដំបូងក្នុងឆ្នាំ ២០១៧»។ លោកបានបន្ថែមថា៖ «ក្រុមហ៊ុន Smart ស្រមៃថាយើងនឹងក្លាយជាជើងឯកឌីជីថលរបស់កម្ពុជា ក្នុងពេលឆាប់ៗនេះ។

យើងជឿជាក់លើគំនិតដ៏ប៉ិនប្រសប់ដែលនឹងផុសចេញពីបេក្ខជនក្នុងកម្មវិធី SmartStart Young Innovator ព្រោះពួកគេសុទ្ធតែប្រកបដោយសក្ដានុពលដ៏អស្ចារ្យ ក្នុងការក្លាយជាសហគ្រិនឌីជីថលវ័យក្មេងរបស់កម្ពុជា ដើម្បីចូលរួមដោះស្រាយបញ្ហាសង្គមនាពេលបច្ចុប្បន្ន និងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គម។» កញ្ញា Melanie Mossard នាយកប្រតិបត្តិនៃមជ្ឍមណ្ឌល Impact Hub Phnom Penh ក៏បានបង្ហាញពីទស្សនៈ ស្រដៀងគ្នាអំពីកម្មវិធី SmartStart Young Innovator ដែរ។

កញ្ញាបានលើកឡើងថា៖ «តាមរយៈបទពិសោធន៍ធ្វើការក្នុងវិស័យសហគ្រិនភាព និងការចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំពិតជាបានសង្កេតឃើញនូវភាពជោគជ័យរបស់កម្មវិធីនេះ។ អ្នកច្នៃប្រឌិតវ័យក្មេង ត្រូវបានលើកទឹកចិត្តឲ្យមានការបំផុសគំនិត និងមានសិទ្ធិពេញមួយកម្មវិធី ដើម្បីសម្រេចបាននូវគំនិតចាប់ផ្តើមអាជីវកម្មទាក់ទងនឹងបច្ចេកវិទ្យារបស់ពួកគេ។» កម្មវិធី SmartStart Young Innovator សម្រាប់ឆ្នាំ 2022 បានចាប់ផ្តើមជាផ្លូវការនៅក្នុងខែមិថុនា ដោយមានវគ្គជម្រុះជាច្រើនជុំ ដើម្បីជំរុះឲ្យអ្នកចូលរួមទទួលបានបទពិសោធន៍ចម្រុះពីសហគ្រិនភាព ការបំផុសគំនិត និងការបង្កើតក្រុម។ អ្នកចូលរួម បានសិក្សាអំពីការដោះស្រាយបញ្ហាជាក់ស្តែងនៅក្នុងជិវិតប្រចាំថ្ងៃ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធើណែត Internet of Things (IoT) ហើយពួកគេក៏ត្រូវធ្វើបទបង្ហាញក្នុងការប្រកួត Technopreneurship Challenge ផងដែរ។

បន្ទាប់ពីការធ្វើបទបង្ហាញ ធុរកិច្ចចំនួន ៥ ក្រុមត្រូវបានជ្រើសរើសដើម្បីឈានទៅវគ្គ Incubation និងចូលក្នុងវគ្គហាត់ការរយៈពេល៣ខែ នៅតាមក្រុមហ៊ុនបច្ចេកវិទ្យានានានៅក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានបទពិសោធន៍ពីការគ្រប់គ្រងអាជីវកម្ម។ បន្ទាប់ពីបញ្ចប់វគ្គហាត់ការរបស់ពួកគេដោយជោគជ័យ ធុរកិច្ចទាំងប្រាំបានបន្តទៅកាន់វគ្គចុងក្រោយ គឺការធ្វើបទបង្ហាញ Grand Pitching ប្រកួតប្រជែងយករង្វាន់ធំចំនួន ១ ម៉ឺនដុល្លាអាមេរិក និងទទួលបានការឧបត្ថម្ភក្នុងការធ្វើដំណើរទៅចូលរួមសន្និសិទ្ធិអន្តរជាតិមួយ។

ធុរកិច្ចទាំង ៥ ក្រុមបានបង្កើតផែនការអាជីវកម្ម ដើម្បីជួយដោះស្រាយបញ្ហាណាមួយរបស់អតិថិជនគោលដៅរបស់ ពួកគេ។ KAKVEI (កវី) គឺជាបច្ចេកវិទ្យាសិប្បនិម្មិតមួយ ដែលជួយកែសម្រួលវេយ្យាករណ៍ និងអក្ខរាវិរុទ្ធភាសាខ្មែរ។ Movery មានគោលបំណងផ្តល់នូវសេវាដឹកជញ្ជូន និងផ្លាស់ប្តូរទីតាំង (Moving Service) សម្រាប់តាមផ្ទះ ក៏ដូចជាក្រុមហ៊ុននានា។

Hommatic គឺជាប្រព័ន្ធសុវត្ថិភាពផ្ទះឆ្លាតវៃដែលផ្តល់ការជូនដំណឹងដោយស្វ័យប្រវត្តិដល់អាជ្ញាធរក្នុងតំបន់ ខណៈដែល Dolfinn ផ្តល់ព័ត៌មានអំពីផលិតផលប្រាក់កម្ចីជាមួយនឹងការពិគ្រោះយោបល់។ ចំណែកឯ Berries គឺជាកម្មវិធីទូរស័ព្ទអំពីទីផ្សារថែរក្សាស្បែកសម្រាប់យុវវ័យកម្ពុជា។ ជ័យលាភីបានទៅកាន់ក្រុមធុរកិច្ច KAKVEI ដែលពួកគេទទួលបានរង្វាន់ជាទឹកប្រាក់ ១ ម៉ឺនដុល្លារ។ ចំណែកឯក្រុម ធុរកិច្ច Berries ទទួលបានរង្វាន់ពិសេសជាការឧបត្ថម្ភទាំងស្រុងសម្រាប់ការធ្វើដំណើរទៅចូលរួមសន្និសិទ្ធិកាសែតអន្តរជាតិមួយ។

កម្មវិធី SmartStart Young Innovator ស្ថិតនៅក្រោមការឧបត្ថម្ភពីមូលនិធិនៃការកសាងសមត្ថភាព ស្រាវជ្រាវ និងអភិវឌ្ឍន៍ (Capacity Building, Research and Development Fund) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលក្រុមហ៊ុន Smart Axiata បានរួមចំណែកជារៀងរាល់ឆ្នាំ។ Smart Axiata គឺជាក្រុមហ៊ុនឈានមុខគេផ្នែកឌីជីថលនៅកម្ពុជា។ ការរៀបចំកម្មវិធី SmartStart គឺជាការប្តេជ្ញាចិត្តមួយរបស់ក្រុមហ៊ុនក្នុងបំបិតគម្លាតអក្ខរកម្មឌីជីថលនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ឲ្យក្លាយជាអ្នកដឹកនាំឌីជីថលលំដាប់ពិភពលោក។ នៅឆ្នាំ 2022 សិស្សសរុបចំនួន 120 នាក់បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះ តាមរយៈបទពិសោធន៍សហគ្រិនភាព និងការបង្ហាត់បង្រៀនផ្សេងៗ៕ អំពីក្រុមហ៊ុន Smart ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart” ។

Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។ ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។

ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។ ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!

 ដកស្រង់ពី៖Sabay