Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្រីអូន ស្រក់ទឹកភ្នែកខឹងញ័រមាត់ ក្រោយគេប្រមាថរឿងស្លៀកពាក់ល្បុក្កតោ

  • បោះពុម្ព

ថ្មីៗនេះមានការវាយប្រហារទឹកចិត្តអ្នកស្រី ស្រីអូន យ៉ាងខ្លាំង ក្រោយមានគេប្រមាថរឿងអ្នកស្រីនិងប្តីស្លៀកសំលៀកបំពាក់ជាអ្នកល្បុក្កតោក្នុងថ្ងៃនៃការធ្វើយុទ្ធនាការរម្លឹកដល់គុណល្បុក្កតោកាលពីថ្ងៃទី២៦ ខែ វិច្ឆិកា

 

កន្លងទៅ ធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ក្នុងថ្ងៃនៃការធ្វើយុទ្ធនាការរម្លឹកដល់គុណល្បុក្កតោ អ្នកស្រី ស្រីអូន បានLive និយាយពីរឿងដែលនាងខំព្យាយាមនិងលើកស្ទួយអំពីល្បុក្កតោខ្មែរកន្លងមក បែរជាមានអ្នកមកជេប្រមាថលើរូបនាងនិងស្វាមីថា «ជ្រេញ ពួកមីឆ្កួតអាឆ្កួត» ទាំងដែលនាងខំលើកស្ទួយដើម្បីកុំឲ្យមានការបាត់បង់ក្បាច់គុណល្បុក្កតោមួយនេះ។តាមរយៈការLive បកស្រាយដើម្បីឲ្យអ្នកដែលខមមិនពាក្យមិនសមរម្យមកលើរូបនាងនិងស្វាមីនេះ អ្នកស្រី បានឲ្យដឹងថា នាងនិងស្វាមី មិនមែនជាអ្នកល្បុក្កតោអីនោះទេ មុននាងសម្រេចធ្វើកម្មវិធីនេះឡើង ព្រោះនាងមិនបានស្លៀកពាក់ស៊ិចស៊ីឲ្យហួសហេតុធ្វើឲ្យប៉ះពាល់ដល់ជាតិឡើយ នាងធ្វើនេះគឺដើម្បីជួយលើកស្ទួយគុណល្បុក្កតោរបស់ជាតិតែប៉ុណ្ណោះ។

អ្នកស្រីបានបន្ថែមទៀតថា ពាក្យខ្មែរមានច្រើនណាស់ហេតុអ្វីបានមិនប្រើពាក្យលើកទឹកចិត្តនូវអ្វីដែលគេបានធ្វើដើម្បីជាតិ បែរជាមានពាក្យប្រមាថអាក្រក់បែបនេះ។

អ្នកស្រី បានបន្ថែមទៀតថា រយៈពេលកន្លងមកនេះអ្នកស្រីបានចំណាយលុយកាក់និងពេលវេលាច្រើនណាស់សម្រាប់ធ្វើរឿងទាំងនេះ ហេតុអ្វីក៏មិនយល់នូវអ្វីដែលនាងបានធ្វើ ព្រោះនាងធ្វើនេះមិនខុសនោះទេ នាងមិនបានបំផ្លាញជាតិធ្វើឲ្យជាតិអាប់មុខនោះទេ។

គ្រប់គ្នាកន្លងមកទោះនិយាយបែបណារឺមានបញ្ហាអ្វីកើតឡើងក៏នាងមិនតវ៉ានោះដែរ តែចំពោះរឿងនេះមួយ នាងសុំនិយាយយ៉ាងបើកចំហរតែម្តងដើម្បីឲ្យអ្នកដែលថាឲ្យនាងបានដឹង។

ដកស្រង់ពី៖ sabay