ប្រធានចារកម្មក្នុងស្រុកអង់គ្លេស៖ «ការបណ្តេញអ្នកស៉ើបការសម្ងាត់រុស្ស៉ី ប៉ះពាល់ធ្ងន់ធ្ងរដល់យុទ្ធសាស្រ្តធ្វើសង្រ្គាមរបស់ទីក្រុងមូស្គូ»
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានផ្សេងៗ
(ឡុងដ៏)៖ ប្រធានចារកម្មក្នុងស្រុករបស់ចក្រភពអង់គ្លេស បាននិយាយថា ការបណ្តេញអ្នកស៊ើបការណ៍សម្ងាត់រុស្ស៊ីជាង៤០០នាក់ ដែលជាប់សង្ស័យ ចេញពីទូទាំងតំបន់អឺរ៉ុបនៅក្នុងឆ្នាំ២០២២នេះ បានធ្វើឲ្យប៉ះពាល់ដល់ «ការវាយប្រហារជាយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់រុស្ស៉ី» មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ហើយបានធ្វើឲ្យលោក វ្ល៉ាឌីមៀ ពូទីន មានការភ្ញាក់ផ្អើល។
នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំ ស្តីពីការគំរាមកំហែងដល់ចក្រភពអង់គ្លេស ប្រធានទីភ្នាក់ងារសន្តិសុខ MI5 លោក ខិន ម៉ាកកាល់លូម (Ken McCallum) បានឲ្យដឹងថា មន្រ្តីរុស្ស៉ីមួយចំនួនធំ ត្រូវបានបណ្តេញចេញពីអង្គភាពនៅជុំវិញពិភពលោក ដោយជាង៦០០នាក់ ត្រូវបណ្តេញចេញពីអឺរ៉ុប ក្នុងនោះជាង៤០០នាក់ ត្រូវបានវិនិច្ឆ័យថាជាអ្នកស៉ើបការណ៍សម្ងាត់។ សកម្មភាពនេះ បានផ្តល់សញ្ញាវិជ្ជមានប្រឆាំងនឹងសេវាស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី។
លោក ម៉ាកកាល់លូម បានបន្ថែមថា ចក្រភពអង់គ្លេសបានបដិសេធពាក្យសុំទិដ្ឋាការការទូតរបស់រុស្ស៊ីច្រើនជាង១០០នាក់ ដោយផ្អែកលើមូលដ្ឋានសន្តិសុខជាតិ ចាប់តាំងពីឆ្នាំ២០១៨ ជាពេលអតីតប្រធានទីភ្នាក់ងារស៉ើបការណ៍សម្ងាត់រុស្ស៉ី លោក សឺហ្គៃ ស្រ្គីប៉ាល់ (Sergei Skripal) និងកូនស្រីរបស់លោក បានប្រព្រឹត្តិបទល្មើសរដ្ឋបាលប្រឆាំងនឹងអង់គ្លេស។ គួរបញ្ជាក់ថា អង់គ្លេសជាអ្នកគាំទ្រដ៏សំខាន់សម្រាប់អ៊ុយក្រែន ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពាន ហើយបើតាមលោក ម៉ាកកាល់លូម និយាយថាសារៈសំខាន់នៃការគាំទ្រនោះ នាំឲ្យទីក្រុងមូស្គូទាញអង់គ្លេសឲ្យជាប់ពាក់ព័ន្ធក្នុងករណីបំផ្ទុះបំពង់ឧស្ម័ន Nord Stream កាលពីខែកញ្ញាកន្លងទៅ៕
ដកស្រង់ពី៖Fresh News