ដំណើរទស្សនកិច្ច នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម និងការពិនិត្យការងារ ជាមួយក្រុមហ៊ុន Viettel Cambodia
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានផ្សេងៗ
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) កាលពីថ្ងៃទី0៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានជួបពិភាក្សាការងារនៅក្រុមហ៊ុន Metfone ដែលជាម៉ាកយីហោរបស់ក្រុមហ៊ុនសមាជិក Viettel Group នៅកម្ពុជា។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ននៃប្រទេសទាំងពីរផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រុមហ៊ុនមិត្តហ្វូនបានរាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី Pham Minh Chinh អំពីលទ្ធផលនៃសកម្មភាពផលិតកម្ម និងអាជីវកម្ម ក៏ដូចជាការរួមចំណែកសេដ្ឋកិច្ចសង្គមដល់កម្ពុជា បន្ទាប់ពីអាជីវកម្មនេះមានវត្តមាននៅកម្ពុជាអស់រយៈពេល ១៣ឆ្នាំ។
បច្ចុប្បន្ន មិត្តហ្វូន គឺជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំបំផុតនៅកម្ពុជាទាក់ទងនឹងអតិថិជន ប្រាក់ចំណូល និងបណ្តាញដែលមានចំណែកទីផ្សារ ៤៥% ដែលមានអតិថិជនជាង ៩ លាននាក់ និងចំណែកទីផ្សារ ៦០% នៅក្នុងចំនួនស្ថានីយ៍ទូរស័ព្ទចល័ត។ សូមជម្រាបថា ទោះបីជាឧស្សាហកម្មទូរគមនាគមន៍ពិភពលោកមានការកើនឡើងក៏ដោយ មិត្តហ្វូន នៅតែបន្តរក្សាសន្ទុះនៃកំណើនរបស់ខ្លួនទាក់ទងនឹងប្រាក់ចំណូល និងប្រាក់ចំណេញ ហើយមានតម្លៃរហូតដល់ ១ ពាន់លានដុល្លារអាមេរិក។
បច្ចុប្បន្ននេះ មិត្តហ្វូន គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមអ្នកបង់ពន្ធធំជាងគេទាំងប្រាំ សម្រាប់រដ្ឋាភិបាល ក្នុងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត មិត្តហ្វូន បានធ្វើបទបង្ហាញអំពីការរួមចំណែករបស់ខ្លួនចំពោះសង្គមនិងប្រជាជនកម្ពុជាតាមរយៈសកម្មភាពសហគមន៍ដូចជាភាពជាសកលនៃសេវាទូរគមនាគមន៍នៅកម្ពុជាដែលរួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមតំបន់ដែលមានការរីកចម្រើនលឿនបំផុតក្នុងពិភពលោកជម្រាបជូនលោកនាយករដ្ឋមន្ត្រីផងដែរ។
លើលពីនេះ សេវាគ្របដណ្តប់ និងល្បឿន 4G ល្អបំផុតនៅអាស៊ីអាគ្នេយ៍ អត្រាអតិថិជនប្រើប្រាស់ទិន្នន័យឈានដល់ ៩១% ដែលក្នុងនោះ ៩៥% ជាអតិថិជន 4G ស្រដៀងទៅនឹងប្រទេសអភិវឌ្ឍន៍ដូចជា កាណាដា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ជាដើម។ ពិសេសបានបង្កើតឱកាសការងារដល់ប្រជាជនកម្ពុជា ជាង៣ម៉ឺននាក់ ទទួលបានប្រាក់ចំណូលជាមធ្យមខ្ពស់ជាងមធ្យមភាគជាតិ។ ក្រុមហ៊ុនក៏តែងតែអមដំណើរជាមួយរដ្ឋាភិបាល ក៏ដូចជាប្រជាជនវៀតណាម និងកម្ពុជាក្នុងសកម្មភាពស្ម័គ្រចិត្ត។
ជាមួយគ្នានេះ មិត្តហ្វូន ក៏បានត្រួសត្រាយឲ្យមានបំលាស់ប្តូរប្រព័ន្ធឌីជីថលសម្រាប់រដ្ឋាភិបាល និងក្រសួងនានានៅប្រទេសកម្ពុជាផងដែរ។ បច្ចុប្បន្ននេះ មិត្តហ្វូនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងស្ទើរតែទាំងអស់ជាមួយរដ្ឋាភិបាលនៃប្រទេសកម្ពុជា។ ក្នុងនោះរួមទាំងគម្រោងសំខាន់ៗជាពិសេសជាមួយក្រសួងសុខាភិបាល ក្រសួងអប់រំ និងប្រព័ន្ធអេកូឡូស៊ីអប់រំរបស់មិត្តហ្វូនបានគ្របដណ្តប់សាលារៀនជាង ៣០០ នៅទូទាំងប្រទេស ជាមួយសិស្សជាង ៤៥ម៉ឺននាក់ និងទទួលបានអត្ថប្រយោជន៍ជាច្រើនពីសិក្សាតាមប្រព័ន្ធឌីជីថល។
ចំណែកនៅក្នុង វិស័យហិរញ្ញវត្ថុឌីជីថល eMoney របស់ Metfone បច្ចុប្បន្ននេះគឺជា e-wallet ដែលបានដើរតួនាទីដ៏ធំបំផុតនៅប្រទេសកម្ពុជា ដែលមានអតិថិជនជាង៨សែននាក់។ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចឌីជីថលកម្ពុជា មិត្តហ្វូនបានកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលធានាថា ៩៥% នៃប្រជាជនគ្រប់ច្រកល្ហកនៅកម្ពុជាអាចប្រើប្រាស់សេវាទូរគមនាគមន៍បានយ៉ាងងាយស្រួល។ នៅក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក លោក ផាម មិញជិញ (Pham Minh Chinh) បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលមិត្តហ្វូនសម្រេចបាន រួមចំណែកលើកកម្ពស់ទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បានកាន់តែយូរអង្វែង និងនិរន្តរភាព។
ជាមួយគ្នានេះ វៀតណាមបានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្កើតការងារ ធានាសន្តិសុខសង្គមដល់កម្ពុជាផងដែរ។ លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់ថា មិត្តហ្វូនគួរតែបន្តលើកកម្ពស់តួនាទីរបស់ខ្លួនជាស្ពានដ៏សំខាន់ រួមចំណែកក្នុងការជំរុញ ពង្រីក និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិងប្រជាជនទាំងពីរឲ្យបានកាន់តែល្អប្រសើរ ហើយក្នុងកិច្ចសហប្រតិបត្តិការនេះក៏នឹងធ្វើឲ្យមិត្តហ្វូនមានកន្លែងកាន់តែល្អប្រសើរដើម្បីធ្វើប្រតិបត្តិការបន្ថែមទៀត។
ក្នុងនោះការរួមចំណែកជំរុញបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ រវាង កម្ពុជា និងវៀតណាម បានធ្វើឲ្យសន្តិសុខសង្គមកាន់តែល្អប្រសើរឡើងក្នុងស្មារតី “ផលប្រយោជន៍រួម ហានិភ័យរួម”។ លោក Tao Duc Thang ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Viettel Group បានមានប្រសាសន៍ថា៖ “ខណៈពេលកំពុងតែមានការវិនិយោគនៅបរទេស ទោះបីជាមានឧបសគ្គច្រើនក៏ដោយក៏ Viettel Group តែងតែបន្តដំណើរការវិនិយោគនៅបរទេស” ហើយប្តេជ្ញាចិត្តជានិច្ចក្នុងការត្រួសត្រាយផ្លូវនៃការផ្លាស់ប្តូរឌីជីថលនឹងបានត្រៀមខ្លួនជាស្រេចក្នុងការពិគ្រោះយោបល់គាំទ្រនិងអមដំណើររដ្ឋាភិបាលនិងប្រជាជនកម្ពុជាដើម្បីអនុវត្តបច្ចេកវិទ្យាឌីជីថលនិងដំណោះស្រាយវីស័យឌីជីថលដើម្បីបម្រើរាល់សកម្មភាពក្នុងសង្គមកម្ពុជា” ៕