Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រីករាយជាមួយអត្ថប្រយោជន៍ទាំង 5 របស់ កាល់តិច ជាមួយនឹងបច្ចេកវិទ្យា Techron

  • បោះពុម្ព

នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា យានយន្តដែលធ្វើចរាចរណ៍នៅលើដងផ្លូវហាក់ស្ថិតក្នុងស្ថានភាពលំបាកជាងមុន ជាពិសេសការបើកបររថយន្តនៅក្នុងទីប្រជុំជន ដោយហេតុថាវាទទួលរងនូវកត្តាផ្សេងៗដែលអាចប៉ះពាល់ដល់ដំណើរការម៉ាស៊ីន និងអាយុកាលរបស់យានយន្ត។

ការកកស្ទះនៃលំហូរចរាចរណ៍ និងការចំណាយពេលធ្វើដំណើរច្រើនម៉ោងនៅលើដងផ្លូវជាបន្ទុកដ៏ធ្ងន់បន្ថែមភាពតានតឹងដល់ម៉ាស៊ីនយានយន្ត ដែលនាំឱ្យកំណកកាបូនក្នុងម៉ាស៊ីនមានការកើនឡើង ហើយនៅទីបំផុតទៅធ្វើឲ្យដំណើរការមិនបានល្អ និងគ្មានប្រសិទ្ធភាព។

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ វាជារឿងសំខាន់ក្នុងការជ្រើសរើសប្រេងឥន្ធនៈណាដែលផ្តល់នូវថាមពលសម្អាតធ្វើឲ្យម៉ាស៊ីនដំណើរការបានល្អបំផុត និងសន្សំសំចៃប្រេង ព្រមទាំងធានាបាននូវការបំភាយឧស្ម័នតិច។

កាល់តិច ជាមួយបច្ចេកវិទ្យា Techron® គឺជាជម្រើសដ៏ប្រសើរសម្រាប់អ្នកបើកបរ និងម្ចាស់យានយន្តគ្រប់ប្រភេទទាំងអស់ ដោយសារវាមានរូបមន្តយ៉ាងពិសេសដែលជួយរក្សាម៉ាស៊ីនឲ្យស្អាតល្អ ដើម្បីទទួលបានថាមពល និងដំណើរការល្អបំផុត។ តើមានអ្វីខ្លះពិសេសអំពី កាល់តិច ជាមួយបច្ចេកវិទ្យា Techron®? កាល់តិច ជាមួយបច្ចេកវិទ្យា Techron® មានរូបមន្តច្នៃប្រឌិតថ្មី Techron® ដែលត្រូវបានបញ្ជាក់ជាលក្ខណៈវិទ្យាសាស្រ្តថាមានតួនាទីក្នុងការលាងសម្អាត និងការពារម៉ាស៊ីនយានយន្ត។ Techron® មិនត្រឹមតែកម្ចាត់ភាពកខ្វក់ប៉ុណ្ណោះទេ ថែមទាំងការពារកុំឱ្យមានការកំណកនៅលើផ្នែកសំខាន់ៗនៃម៉ាស៊ីនរថយន្តរបស់អ្នកផងដែរ។ ម៉ាស៊ីនស្អាត នឹងមានដំណើរការល្អ ដើម្បីផ្ដល់ឱ្យយានយន្តអ្នកនូវថាមពលអតិបរមា ការសន្សំសំចៃប្រេង ការបំភាយឧស្ម័នទាប ការបើកបរកាន់តែរលូន និងការធ្វើដំណើរដោយទំនុកចិត្ត ។

ទាំងអស់នេះ ជាអត្ថប្រយោជន៍ទាំង ៥ ដែលផ្តល់ដោយកាល់តិច ជាមួយបច្ចេកវិទ្យា Techron® ។ លោក Pongtorn Tangmanuswong នាយកប្រចាំប្រទេស បានឲ្យដឹងថា «កាល់តិច ជាមួយបច្ចេកវិទ្យា Techron® ជួយធ្វើឲ្យប្រព័ន្ធឥន្ធនៈយានយន្តរបស់លោកអ្នកស្អាតល្អបំផុត។ ម៉ាស៊ីនយានយន្តដែលមានថាមពលអតិបរមា គឺទាមទារឲ្យមានការបញ្ជូនខ្យល់ និងប្រេងឥន្ធនៈបានល្អ តែបើមានបញ្ហាកើតឡើងនោះ ដោយសារតែមានការកកស្ទះនៅក្នុងសន្ទះប្រេង និងប៊ិកប្រេង។

តាមន័យខាងគីមីវិទ្យាតែមួយគត់របស់ Techron® ត្រូវបានបញ្ជាក់ថា ដើម្បីកម្ចាត់ និងការពារម៉ាស៊ីនយានយន្តពីការកកស្ទះនៅផ្នែកសំខាន់ៗទាំងនេះ គឺមានតែកាល់តិច ជាមួយ Techron® ប៉ុណ្ណោះ ដែលមានបច្ចេកវិទ្យា Clean & Glide technology អាចជួយកាត់បន្ថយការកកិត និងបង្កើនថាមពលដល់ម៉ាស៊ីនយានយន្តរបស់អ្នក។ ដរាបណាលោកអ្នកថែទាំរថយន្តបានកាន់តែល្អ វានឹងធ្វើឲ្យអ្នកធ្វើដំណើរបានកាន់តែឆ្ងាយជាមួយនឹងសុវត្ថិភាពកាន់តែខ្ពស់។ ដូច្នេះ អតិថិជនរបស់យើង អាចទទួលយកបទពិសោធន៍ Techron® ដ៏អស្ចារ្យនេះបាននៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈកាល់តិច ដែលនៅជិតផ្ទះបំផុតដើម្បីផ្តល់ថាមពលដល់យានយន្តក្នុងការបើកបរប្រចាំថ្ងៃរបស់ពួកគាត់។»

ជាមួយ កាល់តិច ជាមួយបច្ចេកវិទ្យា Techron® លោកអ្នកគ្រប់គ្នាទទួលបានភាពរីករាយរាល់ការធ្វើដំណើរ ដោយឥតបារម្ភអ្វីឡើយមិនថាផ្លូវឆ្ងាយ ឬជិតនោះទេ។ មានតែ កាល់តិចតែមួយគត់ ដែលមានបច្ចេកវិទ្យា Techron® នេះ។ កាល់តិច ជាម៉ាកយីហោតែមួយគត់នៅកម្ពុជា ដែលផ្តល់នូវប្រេងឥន្ធនៈប្រកបដោយគុណភាព និងទំនុកចិត្ត ជាមួយសារធាតុបន្ថែម Techron® នៅក្នុងគ្រប់ប្រភេទប្រេងឥន្ធនៈរបស់ខ្លួនដែលមាននៅគ្រប់ស្ថានីយប្រេងឥន្ធនៈកាល់តិចទូទាំងប្រទេសកម្ពុជា។

ដើម្បីឱ្យរថយន្តរបស់លោកអ្នកដំណើរការបានល្អបំផុត សូមជ្រើសរើសប្រេងឥន្ធនៈកាល់តិចជាមួយ Techron® អំពីក្រុមហ៊ុន ឈេហ្វរ៉ុន ក្រុមហ៊ុន ឈេហ្វរ៉ុន គឺជាក្រុមហ៊ុនថាមពលចម្រុះលំដាប់ពិភពលោក។ យើងជឿជាក់ថា ថាមពលដែលមានតម្លៃសមរម្យ ជាទីទុកចិត្ត និងស្អាតបំផុត គឺចាំបាច់ដើម្បីសម្រេចបាននូវភាពរុងរឿង និងរក្សានិរន្តរភាពពិភពលោក។

ក្រុមហ៊ុន ឈេហ្វរ៉ុន ផលិតប្រេងឆៅ ឧស្ម័នធម្មជាតិ ចែកចាយប្រេងឥន្ធនៈ ប្រេងរំអិល ផលិតផលធ្វើអំពីប្រេង និងសារធាតុបន្ថែម រួមទាំងអភិវឌ្ឍបច្ចេកវិទ្យា ដែលជួយបង្កើនអាជីវកម្ម និងឧស្សាហកម្មរបស់ខ្លួនឲ្យរីកចម្រើន។ យើងផ្តោតលើការកាត់បន្ថយអាំងតង់ស៊ីតេកាបូននៅក្នុងប្រតិបត្តិការរបស់យើង និងវិនិយោគជាមួយការរីកចម្រើននៃអាជីវកម្មកាបូនទាបឲ្យស្របតាមចក្ខុវិស័យអាជីវកម្មទំនើបរបស់យើង។ សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន ឈេហ្វរ៉ុន សូមចូលទៅកាន់គេហទំព័រ www.chevron.com។

ដកស្រង់ពី៖Sabay