បណ្តាញសង្គម

មិនគួរឱ្យជឿ MUT2021 Anchili ទម្លាយរឿងធ្លាប់ត្រូវមិត្តប្រុសធ្វើបាបគំរាមសម្លាប់

Annchile Scott-Kemis បវរកញ្ញាចក្រវាលថៃឆ្នាំ ២០២១ ដែលជានារីពោរពេញដោយទេពកោសល្យផ្នែកខាងកីឡា មានទំនុកចិត្តខ្ពស់ជាខ្លួនឯងទោះរូបរាងកាយនាងមិនស្រឡូនដូចបវរកញ្ញាដទៃ។

ស្រាប់ តែថ្មីៗនេះនាងទម្លាយរឿងអតីតកាលជូរចត់របស់ខ្លួនដែលធ្លាប់ជាជនរងគ្រោះដោយការធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្តពីអតីតមិត្តប្រុសនាង។ ក្នុងនាមជាភ្ញៀវពិសេសក្នុងកម្មវិធី Club Friday Show Ann Anchili បានចូលរួមចែករំលែករឿងរ៉ាវនៃ ជីវិតរបស់នាង និងស្នេហាចុងក្រោយ ជាស្រមោលខ្មៅអាប់អ៊ួ រហូតធ្វើឱ្យនាងចាត់ទុកជាមេរៀនជីវិត។ នៅក្នុងកម្មវិធីនាងត្រូវបានពិធីករសួរទាក់ទងនិងទំនាក់ទំនងស្នេហាថាតើនាងមានអ្នកណាចែចង់ទេមិន លាក់លៀមច្រើន បវរកញ្ញារូបនេះបាននិយាយយ៉ាងច្បាស់ថា អត់មានទេ ប៉ុន្តែកាលនៅក្មេងមាន ច្រើនដែរប៉ុន្តែនាងមិនអើពើនោះទេ។

Annchile Scott-Kemis បានរៀបរាប់អតីតកាលថានាង ជាមនុស្សម្នាក់ដែលពេលស្រលាញ់នរណាម្នាក់ និងផ្តល់ក្ដីស្រឡាញ់ឲ្យបានពេញលេញ ប៉ុន្តែដៃគូរបស់នាងបែរលួចលាក់មានជនទី៣ថ្មី។ តារាស្រី រូបនេះយំខូចចិត្តប្រហែល ៥ទៅ៦ ខែ ។ នាងក៏ចាប់ផ្ដើមខ្លាចរអាមិនបើកបេះដូងចំពោះនរណាម្នាក់ ព្រោះវាមើលទៅដូចជាស្នាមខ្លាចត្រូវវិលទៅរកស្នេហាដូចមុន ដូច្នេះនាងមិនអនុញ្ញាតឲ្យអ្នកណាចូលក្នុងជីវិតទេ។

"ទំនាក់ទំនងដែលមិនមានការគោរពគ្នាទៅវិញទៅមក វាជាមេរៀនដ៏ធំមួយក្នុងជីវិតរបស់យើង៖ មានតែការស្តីបន្ទោស មានការរុញច្រាន មានការទះកំផ្លៀង គំរាមគំហែងសម្លាប់ មានការបំពានលើរាងកាយ ដំបូងឡើយ ខ្ញុំអត់ធ្មត់ ប៉ុន្តែយូទៅខ្ញុំគិតថាយើងមិនគួរអត់ធ្មត់ទេ នេះមិនមែនជារឿងធម្មតាទេ ខ្ញុំនិង ងើបឈរតវ៉ា និងត្រឡប់ស្រឡាញ់ខ្លួនឯងមិនឱ្យនរណាដាក់សម្ភាធលើបានទេ។ Annchile Scott-Kemis ថ្លែង”៕

ដកស្រង់ពី៖ Sabay