Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តន់ ចន្ទសីម៉ា ទម្លាយអាថ៌កំបាំងកាលនៅរៀន មុនទទួលសញ្ញាប័ត្រពីសាលាRULE

  • បោះពុម្ព

តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្មGalaxy Navatra តន់ ចន្ទសីម៉ា នឹងទទួលសញ្ញាប័ត្រថ្នាក់បរិញ្ញាផ្នែកវិទ្យាសាស្ដ្រសេដ្ឋកិច្ចពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច នៅដើមខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះហើយ។

កញ្ញា តន់ ចន្ទសីម៉ា បានភ្ជាប់សេចក្ដីជូនដំណឹងរបស់សាលា RULE ជាមួយនឹងសំណេរដ៏ខ្លីរបស់ខ្លួននៅថ្ងៃទី២៩ ខែកញ្ញា ថា មានបងប្អូនឆ្ងល់កាលប្រឡងចម្រៀង ដោយកាលណោះកញ្ញារៀនផ្នែកស្ថាបត្យកម្មសោះ ចុះហេតុអ្វីបានជារៀនចប់មកទទួលសញ្ញាប័ត្រនៅសាលាRULE ទៅវិញ? ចំពោះចម្ងល់នេះ ត្រូវបាន តន់ ចន្ទសីម៉ា បកស្រាយថា កាលណោះកញ្ញា ពុំមានពេលរៀនគ្រប់គ្រាន់ ព្រោះធ្វើការផង រៀនផង ប្រឡងចម្រៀងផង តែកញ្ញាក៏មិនបោះបង់ការសិក្សាដែរ។

ក្រោយមកកញ្ញា ក៏សម្រេចចិត្ដប្ដូរសាលា ហើយមករៀនផ្នែកសេដ្ឋកិច្ចវិញ។ តាមរយៈសេចក្ដីជូនដំណឹងមួយរបស់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ សាកលវិទ្យាល័យនឹងធ្វើពិធីប្រគល់សញ្ញាប័ត្រជូននិស្សិត ដោយមានការអញ្ជើញចូលរួមជាគណអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។ តន់ ចន្ទសីម៉ា ក៏បានប្រកាសប្រាប់អ្នកគាំទ្រថា ចាំជួបគ្នានៅក្នុងឱកាសនោះ៕

ដកស្រង់ពី៖ Sabay