បណ្តាញសង្គម

មិនទ្រាំចាំដល់ថ្ងៃខួបទេ Jimin ចេញលុយបរិច្ចាគជួយសង្គមក្នុងករណីចាំបាច់ និងមិនប្រកាសយកមុខទៀត

Jimin (BTS) បានឧបត្ថម្ភថវិកាផ្ទាល់ចំនួន ១០០លានវ៉ុន (ខ្ទង់ ៧០ ៣១១ដុល្លារ) ដើម្បីជួយដល់វិស័យអប់រំ ចំពោះអ្នកដែលត្រូវការចាំបាច់បំផុតក្នុងសង្គម។

មានសេចក្ដីរាយការណ៍មកថា Jimin បានឧបត្ថម្ភថវិកាផ្ទាល់ ចំនួន ១០០លានវ៉ុន ជួយដល់ Gangwon-do Office of Education។ ផ្អែកតាមព័ត៌មាន Jimin បានចូលរួមក្នុងសកម្មភាពសប្បុរសធម៌មួយនេះស្ងាត់ៗបំផុត ដោយសារមិនចង់បើកចំហរជាសាធារណៈ។ ឯខាង Gangwon-do Office of Education វិញ ក៏បានស្ទាក់ស្ទើរក្នុងការបង្ហើបការពិតដែរ ព្រោះពេលសារព័ត៌មាន Newsen ទាក់ទងសុំការបញ្ជាក់កាលពីថ្ងៃទី២៨ ខែកញ្ញា ក្រុមការងារបាននិយាយថា៖ «ពិបាកក្នុងការបញ្ជាក់ការពិតណាស់»។

ការិយាល័យអប់រំ Gangwon-do បានដំណើរការមូលនិធិអាហារូបករណ៍អប់រំ Gangwon ហើយជាកន្លែងដែលត្រូវបានបង្កើតគម្រោង ដើម្បីជម្រុញ លើកកម្ពស់ជនក្រីក្រ និងខ្វះទីពឹង តែមានទេពកោសល្យ ឲ្យមានក្ដីសង្ឃឹមឡើងវិញ។ Jimin ដែលគេស្គាល់ច្បាស់ថាជា តារា K-Pop ដ៏ល្បីលំដាប់សកលលោក បានធ្វើឲ្យគ្រប់គ្នាជ្រួតជ្រាបស្រាប់ទៅហើយ ពីបេះដូងបរិសុទ្ធ ទៅតាមធម្មជាតិរបស់លោក។

ក្រៅពីបារម្ភ និងគិតគូរ Fan លោក ក៏តែងជួយឧបត្ថម្ភ និងបរិច្ចាគឥតឈប់ឈរ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់កុមារដែលខ្វះខាត និងជួយសម្រួលបន្ទុកសម្រាប់អ្នកខ្វះទីពឹង ឬជនក្រីក្រជារឿយៗផងដែរ៕

ដកស្រង់ពី៖ Sabay