បណ្តាញសង្គម

MV “Pink Venom” របស់ BLACKPINK ចេញជាផ្លូវការ ឯលទ្ធផលអស្ចារ្យលើសរំពឹងទុក

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ វីដេអូបទចម្រៀងដែលគ្រប់គ្នាទន្ទឹងរង់ចាំបានចេញផ្សាយជាផ្លូវការហើយ លើ Channel YouTube របស់ BLACKPINK។

បទចម្រៀងថ្មីដែលមានចំណងជើងថា «Pink Venom» របស់ BLACKPINK ចេញមកហើយ និងបានអង្រួនពិភពអ៊ីនធើណិតជាថ្មី ក្រោយក្រុមនេះស្ងាត់ចេញបទរួមគ្នារយៈពេលជិត ២ ឆ្នាំ ពោលគឺតាំងពីឆ្នាំ ២០២០ មក។ បទនេះដែរ គឺជាស្នាដៃថ្មីមួយ ក្នុងចំណោមស្នាដៃពិសេសៗចេញពីការសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ផ្សេងទៀតរបស់ BLACKPINK និងក្រុមការងារផលិតអាល់ប៊ុមថ្មី "Born Pink”។

វីដេអូពិតជាមិនធ្វើឲ្យអ្នកគាំទ្រដែលទន្ទឹងចាំខកបំណងឡើយ ព្រោះត្បិតកម្រចេញបទចម្រៀងញឹកញាប់ ប៉ុន្តែពេលបង្ហាញខ្លួនម្ដងៗ BLACKPINK ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជានិច្ច។ តួយ៉ាងដូចបទនេះជាដើម៖ ជាមួយគ្នានោះងាកមកអាល់ប៊ុម "Born Pink” វិញ បើតាមព័ត៌មានចេញផ្សាយពី YG បានឲ្យដឹងថា ចំនួនកក់ទុកមុន គឺលក់ដាច់អស់ខ្ទេចដល់ទៅ ១,៥លានបន្ទះ តាំងពីថ្ងៃទី ១៨ ខែសីហា ពោលគឺក្នុងរយៈពេលត្រឹម ១សប្ដាហ៍ ប៉ុណ្ណោះ។

ទម្រាំដល់ថ្ងៃចេញជាផ្លូវការ (ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២) ដូច្នេះតាមការសន្និដ្ឋាន BLACKPINK អាចលក់អាល់ប៊ុមលើសពី ២ ទៅ ៣លានបន្ទះ យ៉ាងងាយស្រួល។ តួលេខនេះ ក៏នឹងអាចធ្វើឲ្យក្រុមសម្រេចជោគជ័យដ៏ធំ សមនឹងអារម្មណ៍ពុះកញ្ជ្រោលក្នុងការទន្ទឹងផ្លូវយ៉ាងអន្ទះសាររយៈពេល ជិត ២ឆ្នាំ មកនេះរបស់ BLINK៕

ដកស្រង់ពី៖ Sabay