Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡេង ណាវ៉ាត្រា ប្រកាសទទួលខុសត្រូវ និងប្រែក្លាយតំបន់ភ្នំតាម៉ៅឲ្យក្លាយជាឧទ្យានជាតិដ៏ស្រស់ត្រកាល

  • បោះពុម្ព

ចាងហ្វាងផលិតកម្មហ្គាឡាក់ស៊ី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសកសាងនិងអភិវឌ្ឍន៍តំបន់ “ភ្នំតាម៉ៅ”

ឲ្យក្លាយទៅជាឧទ្យានជាតិដ៏ស្រស់ត្រកាល ដើម្បីប្រទេសជាតិ និងបានចេញមុខបដិសេធ៣ចំណុច ជុំវិញរឿងចោទប្រកាន់ថា លោកបានកាប់ឈើនៅតំបន់ទ្រនាប់ភ្នំតាម៉ៅយកទៅលក់ លាងលុយខ្វក់ និងមានអ្នកនៅពីក្រោយខ្នង ពាក់ព័ន្ធការលាងលុយកខ្វក់នេះ។ សារសំឡេងរបស់អ្នកឧកញ៉ា ត្រូវបានអ្នកសារព័ត៌មានទទួលបាននៅរសៀលថ្ងៃទី១៨ ខែសីហា។ នេះ ជាសម្រង់សម្ដីដើមរបស់អ្នកឧកញ៉ា៖ ខ្ញុំបាទ ឡេង ណាវ៉ាត្រា សូមគោរពលើកដៃសំពះពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេស បន្ទាប់ពីរាជរដ្ឋាភិបាលបានលុបចោលគម្រោងអភិវឌ្ឍន៍តំបន់ទ្រនាប់ភ្នំតាម៉ៅភ្លាម និងបញ្ជាឱ្យផ្អាក ក្រុមហ៊ុនបានផ្អាកសកម្មភាពទាំងអស់ក្នុងពេលភ្លាមៗនោះ តាមការណែនាំរបស់មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដោយក្រុមហ៊ុនបានបញ្ជូនគ្រឿងចក្រសរុប១១៣គ្រឿង ដោយការយកចិត្តទុកដាក់ និងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃក្នុងការងារសម្អាតនិងដាំដុះ។ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុនបានទទួលបទបញ្ជាពីរាជរដ្ឋាភិបាលថ្មីបន្ថែមទៀត ដាំដុះ ថែទាំ និងរៀបចំឱ្យទៅជាឧទ្យានជាតិ ក្រុមហ៊ុនសូមទទួលខុសត្រូវ តាមបទបញ្ជាទាំងស្រុងរបស់ប្រមុខរាជរដ្ឋាភិបាល អ្វីដែលក្រុមហ៊ុនបានធ្វើ ក្រុមហ៊ុនត្រូវតែទទួលខុសត្រូវទាំងអស់។

ឆ្លៀតឱកាសនេះដែរ ខ្ញុំបាទសូមបំភ្លឺលើកយកសាច់រឿង និងគោលបំណងខ្លះៗ មុនពេលប្រមុខរាជរដ្ឋាភិបាលបានលុប។ លោកបានបន្តថា ដំបូងឡើយ ក្រុមហ៊ុនរបស់លោកទទួលបានសិទ្ធិក្នុងការវិនិយោគគោលបំណងនោះ គឺឱ្យបងប្អូនមិនទាន់មានលំនៅដ្ឋានអាចទិញគម្រោងនេះបានត្រឹម៣០ដុល្លារ ទៅ៦០ដុល្លារក្នុងមួយខែ ដែលបញ្ចុះរហូត៦១%ផ្ដល់ជូនប្រជាពលរដ្ឋទូទាំងប្រទេសអាចមានឱកាសមានលំនៅឋានទាំងអស់គ្នា និងបង្កើតសួនឧស្សាហកម្ម តំបន់ទេសចរណ៍ ផ្លូវ ទឹក ភ្លើង ដែលនៅជិតព្រលានយន្ដហោះអន្តរជាតិថ្មី ផ្ដល់ឱកាសឱ្យទទួលបានផលចំណេញពីក្រុមហ៊ុន។

ហេតុផលទាំងនេះ ទើបស្ថាប័នពាក់ព័ន្ធ និងរាជរដ្ឋាភិបាលក៏សម្រេចចិត្តឲ្យអភិវឌ្ឍ ដោយគិតផលប្រយោជន៍ជាតិ។ កន្លងមកមានមតិមួយចំនួនតែងតែបំភ្លើសការពិត ថាខ្ញុំមកពីនេះមកពីនោះ ធ្វើការនេះធ្វើការនោះ ធ្វើឱ្យយអ្នកនេះធ្វើឲ្យអ្នកនោះជាការលាបពណ៌ដ៏សាហាវ។ ខ្ញុំផ្ដល់ប្រវត្តិខ្លះៗជូនពុកម៉ែបងប្អូន ខ្ញុំចាប់កំណើតក្នុងនៅភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានឪពុក ឈ្មោះ ឡុង យឿន មុខរបរជាអ្នករែកដី ម្ដាយឈ្មោះ ប៉ែន ងឿន បានស្លាប់ចោលនៅពេលដែលខ្ញុំទៅធ្វើពលករនៅប្រទេសកូរ៉េបានពីរឆ្នាំ។ បងប្អូនខ្ញុំមាន៥នាក់ គ្រួសារខ្ញុំក្ររហូតរកបាយហូបមិនគ្រប់ ចំណែកខ្ញុំជួយរែកដីឪពុកខ្ញុំតាំងពីអាយុ១២ឆ្នាំ ដើម្បីដោះស្រាយការហូបចុក ហើយក៏មិនមានឱកាសទទួលបានការអប់រំខ្ពស់នោះដែរ។ មកដល់ពេលនេះទោះខ្ញុំមានជីវភាពសមរម្យ ខ្ញុំតែងតែបរិច្ចាគលះបង់ជួយសង្គមជួយអ្នកជុំវិញខ្លួន ខ្ញុំមិនដែលមានចេតនាណាមួយធ្វើឱ្យប៉ះពាល់ទៅដល់ប្រយោជន៍ជាតិឡើយ។ ខ្ញុំពិតជាពិបាកបន្តទទួលយកការចោទប្រកាន់ដែលជាការចោទប្រកាន់ដ៏អាក្រក់បំផុត។

ក្រុមហ៊ុនមានបុគ្គលិករាប់ពាន់នាក់ បុគ្គលិកមានប្រពន្ធមានកូនមានឪពុកម្តាយ ដែលគាត់បានចំណូលពីក្រុមហ៊ុនដើម្បីផ្គត់ផ្គង់គ្រួសារទាំងស្រុង។ ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំក្រុមហ៊ុន ខ្ញុំមិនអាចអោបដៃឈរមើល ការប៉ះពាល់ និងបង្កការលំបាកដល់អង្គភាពក្រុមហ៊ុនទាំងមូលឡើយ។ វាអយុត្តិធម៌ខ្លាំងណាស់ចំពោះខ្ញុំ ដែលជាយុវជនម្នាក់ និងបុគ្គលិកក្រុមហ៊ុនទាំងមូលតែងតែប្រឹងប្រែងជួយសង្គមលះបង់គ្រប់បែបយ៉ាង ហើយទទួលបានមកវិញនូវការប្រមាថ និងការចោទប្រកាន់ដ៏អាក្រក់នេះជាការឈឺចាប់បំផុត ទោះបីរឿងនេះមិនមែនជាការពិត មិនទាន់ឈានទៅដល់ការអនុវត្តច្បាប់ណាមួយក៏ដោយ ប៉ុន្ដែវាជាការលាបពណ៌ដ៏អាក្រក់ជាការបំផ្លាញដល់កិត្តិយសខ្ញុំក្រុមគ្រួសារ និងក្រុមហ៊ុនរបស់ខ្ញុំ។ ខ្ញុំសូមបដិសេដ៣ចំណុច និងមិនបន្តឱ្យបងប្អូនមួយចំនួនតូចចោទប្រកាន់ទៀតឡើយ ១៖ ចោទខ្ញុំថាកាប់ឈើលក់ ប្រសិនបើស៊ើបអង្កេតសិក្សាឃើញថាខ្ញុំបានលក់ឈើ១មីលីម៉ែត្រ ខ្ញុំសុខចិត្តដើរចូលគុក។ ២៖ ការចោទប្រកាន់ថាលាងលុយខ្វក់ វាជាការចោទប្រកាន់ស្មើនឹងបទឧក្រិដ្ឋអន្តរជាតិដ៏អាក្រក់។ ៣៖ មានអ្នកនៅពីក្រោយ។ ចាប់ពីពេលនេះតទៅបងប្អូនដែលចោទប្រកាន់ ដោយគ្មានមូលហេតុ ដោយគ្មានភស្តុតាង ធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនធ្ងន់ធ្ងរនោះក្រុមហ៊ុនមិនអាចនៅស្ងៀមឡើយ។

អ្វីដែលខ្ញុំបានធ្វើ ខ្ញុំទទួល អ្វីដែលខ្ញុំមិនបានធ្វើ ខ្ញុំក៏មិនទទួល ព្រោះខ្ញុំមានកាតព្វកិច្ចថែទាំ ទទួលខុសត្រូវជោគវាសនាបុគ្គលិករាប់ពាន់នាក់។ សូមអភ័យទោសនូវពាក្យសម្ដីលើសលួសណាមួយចំពោះពុកម៉ែបងប្អូន ខ្ញុំបាទសូមលើកដៃសំពះគោរពលា៕

ដកស្រង់ពី៖ Sabay