Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ច្រមុះជាប់ថ្ពាល់ស្រីស្អាតយប់មិញ ឥឡូវ ឆន សុវណ្ណរាជ ក្លាយជាប្រធានបទជជែកគ្នាជាថ្មី

  • បោះពុម្ព

តារាចម្រៀងជួរមុខរបស់ផលិតកម្មរស្មីហង្សមាស ឆន សុវណ្ណរាជ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មី ក្រោយពីលោកបង្ហោះរូបថតនែបនិត្យជាមួយស្រីស្អាតម្នាក់ កាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

អ្នកគាំទ្រយល់ថា ឆន សុវណ្ណរាជ នឹងលុបPost នេះចេញវិញ នៅព្រឹកឡើង ឬពេលស្វាងស្រវឹង ប៉ុន្ដែគិតត្រឹមម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែសីហា នេះ គេមិនទាន់ឃើញលុបចេញវិញនៅឡើយ។ នៅលើគណនីហ្វេសប៊ុករបស់តារាចម្រៀង និងជាគណកម្មការលេចធ្លោរូបនេះ បានបញ្ចេញរូបថតលោកថើបនារីម្នាក់ និងមួយសន្លឹកទៀតថតនៅក្បែរគ្នា ហើយភ្ជាប់សំណេរខ្លីមួយថា៖ “មិនបាច់ប្រាប់គេទេ…Bro And Sis”។

នារីដ៏ស្រស់ស្អាតម្នាក់ត្រូវបានលោកប្រាប់ឈ្មោះ ហើយគេក៏ស្គាល់ច្បាស់ថា នាងគឺជាបេក្ខនារីក្នុងកម្មវិធីប្រឡង Miss grand 2016 គឺកញ្ញា ហេង ចន្ថា។ ជុំវិញការបញ្ចេញរូបថតស្និទ្ធស្នាលនេះ ទាំងកញ្ញា ហេង ចន្ថា និងលោក ឆន សុវណ្ណរាជ មិនទាន់មានការឆ្លើយតបយ៉ាងណាទៅកាន់មហាជននោះទេ។ បន្ទាប់ពីបង្ហោះរូបថតនេះ អ្នកគាំទ្រ និងមិត្ដសិល្បៈខ្លះនិយាយបែបងឿងឆ្ងល់ ថាតើវាជាការពិតដែរទេដែលអ្នកទាំងពីរពិតជាស្រឡាញ់គ្នា។ អ្នកខ្លះទៀតក៏ជូនពរឲ្យអ្នកទាំងពីរចូលរោងការឆាប់ៗ ខណៈដែលអ្នកខ្លះទៀតយល់ថា នេះគ្រាន់តែជាការថតលេងសើចរវាងលោក ឆន សុវណ្ណរាជ និងកញ្ញា ហេង ចន្ថា ក្នុងកម្មវិធីជួបជុំធម្មតាប៉ុណ្ណោះ៕

 

 

 

ដកស្រង់ពី៖ Sabay