បណ្តាញសង្គម

សោកស្ដាយជាពន់ពេក តារាជើងចាស់ថៃ សម្បត្តិ មេថានី បានទទួលមរណៈភាពក្នុងជន្មាយុ៨៤ឆ្នាំ

វីរៈសិល្បៈប្រចាំប្រទេសថៃលោក Sombat Methanee (សម្បត្តិ មេថានី) ដែលធ្លាប់បម្រើអារម្មណ៍ក្នុង ប្រទេស និងក្រៅប្រទេសតាមរយៈស្នាដៃក្នុងខ្សែភាពយន្ដជាច្រើន ពេលនេះលោកបានទទួល មរណៈភាពហើយក្នុងជន្មាយុ៨៤ឆ្នាំ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sanook។

ជាសោកនាដកម្មដ៏ធំមួយទៀតដែលបានកើតឡើងចំពោះឧស្សាហកម្មកម្សាន្តថៃ ដោយទទួលដំណឹង ចុងក្រោយនៃការចាកចេញរបស់អតីតតារា សម្តែង លោក សម្បត្តិ មេថានី ក្នុងជន្មាយុ៨៥ឆ្នាំដោយ ជរាពាធ(គេងស្លាប់) នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២២២ បច្ចុប្បន្នសពរបស់តារាជើងចាស់រូបបាន តម្កល់នៅវត្ត Phra Sri Mahathat Woramahawihan ក្រុង Bang Khen។

រម្លឹងផងដែរថាសម្បត្តិ មេថានី កើតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៣៧ មានអាយុ ៨៤ឆ្នាំ ជាសិល្បករប្រទេសថៃ។ លោកជាសិល្បករផ្នែកសម្តែង ភាពយន្ត និងរឿងភាគទូរទស្សន៍ ហើយកាលក្នុងអំឡុងឆ្នាំ ២០១៦ គឺ អ្នកដឹកនាំរឿង លោកក៏ធ្លាប់ទទួលពានរង្វាន់ Entertainment Critics Association Awards លើសពីនេះ Guinness Book of Records ក៏ទទួលបានកំណត់ត្រាជាតារាសម្តែងដែលលេងច្រើនជាងគេបំផុតក្នុងពិភពលោកផងដែរ ដោយបានដើរតួជាសម្ដែងក្នុងរឿងចំនួន ៦១៧៕

 

 

 

 

 

ដកស្រង់ពី៖ Sabay