Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Metaverse នឹងក្លាយជាបរិបទថ្មីសម្រាប់ការរស់នៅ និងការធ្វើអាជីវកម្ម

  • បោះពុម្ព

រយៈពេល២ឆ្នាំចុងក្រោយនេះ Metaverse ទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់វិនិយោគិនអចលនទ្រព្យ អ្នកប្រើប្រាស់បណ្ដាញសង្គម អ្នកនិយមលេងហ្គេម សិល្បករ ហើយក្រុមហ៊ុនធំៗជាច្រើនបាននិងកំពុងតែវិវឌ្ឍខ្លួនប្រើប្រាស់ និងចូលរួមជាចំណែកនៃបច្ចេកវិទ្យាដ៏ទំនើបនេះ។

តើ Metaverse គឺជាអ្វី?

Metaverse គឺជាបច្ចេកវិទ្យាដ៏ទំនើបមួយដែលបង្កើតឡើងតាមរយៈការររួមបញ្ចូលគ្នារវាងឧបករណ៍សំខាន់ពីរគឺ Virtual reality និង Augmented reality ដែលអនុញ្ញាត្តឲ្យអ្នកប្រើប្រាស់ទទួលបានអារម្មណ៍ប្រៀបដូចទៅនឹងបទពិសោធន៍ពិតៗ ដូចជាការជួបជុំមិត្តភក្តិ លេងហ្គេម ការចូលរួមប្រគុំតន្រ្តី ឬចូលរួមការប្រជុំដោយប្រើប្រាស់រូបតំណាង (Avatar) នៅក្នុងពិភពនិម្មិត។ បន្ថែមលើនេះ អ្នកប្រើប្រាស់ក៏អាចធ្វើការទិញលក់ ឬវិនិយោគលើអចលនទ្រព្យឌីជីថលបានផងដែរ ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៏គ្រប់បែបយ៉ាងដូចទៅនឹងជីវិតពិតៗ។

Metaverse ត្រូវបានប្រើប្រាស់ក្នុងរូបភាពណាខ្លះ? បច្ចេកវិទ្យា Metaverse ដែលមនុស្សភាគច្រើនដឹងឮតាមរយៈការប្រកាសរបស់ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់បណ្តាញសង្គមហ្វេសប៊ុក មិនមែនជាការបង្កើតថ្មីស្រឡាងនោះទេ។ មានក្រុមហ៊ុនធំៗមួយចំនួនបាននឹងកំពុងប្រើប្រាស់បច្ចេកវិទ្យានេះរួចមកហើយ ដែលតួយ៉ាងមានដូចជាក្រុមហ៊ុនហ្គេមអនឡាញ Fortnite, Roblox, Minecraft និងក្រុមហ៊ុន Decentraland ដែលផ្ដល់ នូវការទិញ លក់ និងដោះដូរ ដី នៅលើ Metaverseសំរាប់អ្នកប្រើប្រាស់។ Metaverse ជានិន្នាការថ្មីសម្រាប់ការប្រគុំតន្រ្តីធំៗនៅលើពិភពលោក ជំងឺកូវីត១៩ បានធ្វើឲ្យពិភពលោកមានការផ្លាស់ប្ដូរជាច្រើន និងបង្កផលប៉ះពាល់ជាច្រើនដល់ការរស់នៅ ជាពិសេសសកម្មភាពកំសាន្តនានាដែលជាកត្តាផ្ដល់នូវគុណភាពដល់ជីវិត ដូចជាការចូលរួមការប្រគុំតន្រ្តីជាដើម។ ហេតុដូច្នេះហើយ សិល្បៈករ និងតារាចម្រៀងល្បីជាច្រើននៅលើពិភពលោកបានខិតខំស្វែងរកមធ្យោបាយ ក្នុងការទំនាក់ទំនងជាមួយអ្នកគាំទ្រ និងទស្សនិកជនរបស់គេ តាមរយៈការប្រគុំតន្រ្តីតាមអនឡាញ។

ក្នុងនោះគឺការប្រើប្រាស់បច្ចេកវិទ្យា Metaverse បានធ្វើឲ្យបទពិសោធន៏នៃការចូលរួមប្រគុំតន្រ្ដីកាន់តែអស្ចារ្យឡើង ដែលអាចអនុញ្ញាតិឲ្យសិល្បៈករ និងទស្សនិកជនរបស់គេអាចទទួលបានបទពិសោធន៏កាន់តែជិតស្និទ្ធ។ ជាក់ស្តែង ក្រុមហ៊ុន Z1 FINANCIAL ដែលជាក្រុមហ៊ុនវិនិយោគទម្រង់បែបឌីជីផល (Digital Investment Platform) និង ជាអ្នកអភិវឌ្ឍន៍ការវិនិយោគសម្រាប់វិស័យអចលនទ្រព្យដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនរៀបចំកម្មវិធី និងព្រឹត្តការណ៍ធំៗដែលក្រុមហ៊ុនទាំងនេះមានមូលដ្ឋាននៅប្រទេសថៃ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រគុំតន្រ្តី Metaverse ខ្នាតធំជាលើកដំបូង។

តារា និងសិល្បករល្បីៗនៅលើពិភពលោកជាច្រើនរូប នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ប្រគុំតន្រ្តី Metaverseនេះ ដែលលើកទី១នឹងចាប់ផ្តើមនៅថ្ងៃ ១៩ ខែតុលា និងលើទី២ នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២២។ ដើម្បីចូលរួមទស្សនា និងទទួលយកបទពិសោធន៍នៃការប្រគុំតន្រ្តី Metaverse ដ៏ធំមួយនេះ សូមរួសរាន់ជាវសំបុត្រ ដោយលោកអ្នកគ្រាន់តែបំពេញលក្ខណ្ឌដូចខាងក្រោម៖

១/ សូមចុះឈ្មោះ បង្កើតគណនីលើផ្លេតហ្វមវិនិយោគZ1 FINANCIAL ដោយចុចទីនេះ

២/ ជំហានបន្ទាប់ លោកអ្នកអាចធ្វើការជាវសំបុត្រ ដោយតែគ្រាន់តែចុចតណភ្ជាប់ទីនេះ

៣/ សូមបំពេញព័ត៌មាន សំបុត្រ ដែលបានជ្រើសរើសរួច

៤/ សូមធ្វើការទូទាត់សម្រាប់ការទិញសំបុត្រ

៥/ សំបុត្រ (E-ticket) នឹងផ្ញើរទៅកាន់អាសយដ្ឋានអ៊ីម៉េលរបស់លោកអ្នក ក្រោយទូទាត់រួចរាល់

ដកស្រង់ពី៖Sabay