Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេចមុខ ឌីជេ ឡាយអិន ក្នុងកម្មវិធីឧកញ៉ា ដួង ឆាយ ដឹងថាលោកចូលរួមក្នុងនាមជាអីអត់?

  • បោះពុម្ព

អតីតពិធីករល្បីឈ្មោះ ហែម បូរិទ្ធ ហៅឌីជេ ឡាយអិន កំពុងមានវត្ដមាននៅក្នុងកម្មវិធីសម្ពោធបើកការដ្ឋានសាងសង់បុរីដ៏ធំមួយដែលជាគម្រោងរបស់លោកឧកញ៉ា ឌួង ឆាយ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នេះ។

នេះជាកម្មវិធីដំបូងគេដែលលោក ហែម បូរិទ្ធ បង្ហាញខ្លួនជាសាធារណៈ អមដោយពិធីករ សុខ រ៉ាស៊ីក្រោយពីលោកចេញពីមណ្ឌលអប់រំកែប្រែ ឬមណ្ឌលបន្សាបគ្រឿងញៀន។ លោក បូរិទ្ធ ប្រាប់Sabay នៅមុននេះបន្ដិចថា រូបលោកបានចូលរួមក្នុងនាមជាបុគ្គលិកក្រុមហ៊ុនរបស់ឧកញ៉ា ឌួង ឆាយ ប៉ុន្ដែលោកមិនដឹងច្បាស់ថានឹងមានឱកាសបានឡើងលើឆាក កាន់ក្បាលម៉េក្រូ ឬអត់នោះទេ។ បន្ថែមលើនេះលោក សុខ រ៉ាស៊ី ដែលតែងតែជ្រោមជ្រែង និងលើកទឹកចិត្ដលោក ហែម បូរិទ្ធ តាំងចេញពីពន្ធនាគារភ្លាម បានបង្ហោះរូបថតជាមួយគ្នា ហើយភ្ជាប់សំណេរខ្លីមួយថា ថ្ងៃនេះលោកឧកញ៉ា ដួង ឆាយ ក៏បានអញ្ជើញលោក ហែម បូរិទ្ធ ដែរ ហើយលោកពិតជាសប្បាយចិត្ដខ្លាំងណាស់។

ជុំវិញការផ្ដល់ឱកាសការងារថ្មីនេះ លោក អ៊ឹម ជីវ៉ា ក៏បានបញ្ជាក់ថា ឧកញ៉ា ឌួង ឆាយ បានផ្តល់ឱកាសការងារឲ្យធ្វើ ដើម្បីកែប្រែខ្លួន និងបានលុយចិញ្ចឹមជីវិត។ អ៊ឹម ជីវ៉ា បានបង្ហើបរឿងនេះដោយស្រង់សំម្ដីលោកឧកញ៉ា ឌួង ឆាយ ថា “ដោយឃើញគាត់ជាអ្នកសិល្បៈមួយរូបជ្រុលខ្លួនខុសមួយពេល ពេលនេះគាត់ចេញមកហើយ គាត់កែប្រែហើយ យើងគួរផ្តល់ឱកាសឲ្យគាត់កែប្រែ កុំស្អប់ខ្ពើមជាន់ពន្លិចគាត់ទៀតអី មនុស្សម្នាក់កើតមកគ្មានអ្នកណាមិនចេះខុសឡើយ តែបើខុសត្រូវចេះកែ”៕

ដកស្រង់ពី៖ Sabay