Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខាំមាត់ទ្រាំរាប់ឆ្នាំទើបធ្លាយរឿង Angelina ធ្លាប់ Brad Pitt ធ្វើបាបរាងកាយលើយន្ដហោះ

  • បោះពុម្ព

កាលពីឆ្នាំ២០១៦ កំពូលតារាហូលីវូដអ្នកស្រី Angelina Jolie បានដាក់ពាក្យបណញដឹងលែងលះជាមួយស្វាមីលោក Brad Pitt បន្ទាប់ពីទ្រាំនៅយ៉ាងលំបាក រងការធ្វើបាបពី Brad Pitt អតីតស្វាមីនាពេលបច្ចុប្បន្ន។

Angelina Jolie ធ្លាប់បាននិយាយថាខ្លួនរងការឈឺចាប់យ៉ាងខ្លាំងពីអតីតស្វាមី Brad Pitt ដែលធ្លាប់ធ្វើបាបផ្លូវកាយ និងផ្លូវចិត្តដោយប្រើប្រាស់ពាក្យសម្ដីមិនសមរម្យជាច្រើននៅខ្លួនទាំងនៅផ្ទះ និងមិនលើកលែងសូម្បីនៅលើយន្ដហោះកំពុងធ្វើដំណើរពីបារាំងទៅអាមរិក ជាហេតុធ្វើឱ្យ Angelina អត់ទ្រាំលែង បានសម្រេចចិត្តដាក់ពាក្យប្ដឹងតែលែងលះតែម្ដង។

Angelina រៀបរាប់ថាអំឡុងពេលប៉ះទង្គិចពាក្យសម្ដីគ្នាអតីតស្វាមីបានចាប់ស្មា និងក្បាលរបស់នាង អង្រួនខ្លាំងៗស្ទើតែបាត់បង់ស្មារតី។ លើសពីនេះ Angelina បន្ថែមថា Brad បានយកស្រាចាក់ស្រោច ខ្លួនប្រាណនាងខណៈខ្លួនកំពុងគេងលង់លក់។ នាងក៏បានបញ្ជាក់ដែរថា អតីតស្វាមីបានប្រើពាក្យញុះញង់ធ្វើឱ្យកូនទាំង៦នាក់ភ័យស្លន់ស្លោ។ ស្របពេលគ្នានេះមានប្រភពច្បាស់មួយបានបញ្ជាក់ថា Brad និយាយថា៖ «ឯងជាអ្នកបំផ្លាញគ្រួសារនេះឯងឆ្កួតហើយ(ស្រែកដាក់ Angelina)» ខណៈពេលនោះកូនម្នាក់ក្នុងចំណោម៦នាក់បានស្រែកថា «មិនមែនម៉ាក់ទេ គឺជាប៉ាខ្លួនឯង»។

យ៉ាងណាមិញ Angelina Jolie និង Brad Pitt បានរស់នៅរាងខ្លួនតាំងពីឆ្នាំ ២០១៦ ប៉ុន្តែរហូតមកដល់ពេលនេះការលែងលះរវាងពួកគេនៅមិនទាន់ចប់នៅឡើយទេ។ អតីតគូស្នេហ៍បានបញ្ចប់ ការបែងចែកទ្រព្យសម្បត្តិរបស់ពួករួចរាល់បន្ទាប់ពីការលែងលះ ប៉ុន្តែអចលនទ្រព្យ Chateau Miraval នៅប្រទេសបារាំងនៅតែធ្វើឱ្យអ្នកទាំងពីរតានតឹងជាមួយគ្នា៕

ដកស្រង់ពី៖ Sabay