Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឌីជេ ឡាយអិន ថាមិនបាច់ដុសខាត់ជំនាញបន្ថែមទេ ខណៈក្រុមហ៊ុនចំនួន ២ បានបើកភ្លើងខៀវ

  • បោះពុម្ព

បន្ទាប់ពីអនុវត្ដទោសនៅមណ្ឌលអប់រំកែប្រែ ឬមណ្ឌលបន្សាបគ្រឿងញៀនជាង ៣ឆ្នាំ ហើយទោសដែលនៅសល់ ៦ខែទៀត

ត្រូវបានលើកលែងដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ អតីតពិធីករ ហែម បូរិទ្ធ ហៅDj Lion កំពុងខំប្រឹងក្រោកឈរដោយស្មារតីទទួលខុសត្រូវក្នុងអាជីពសិល្បៈឡើងវិញ។ លោក ហែម បូរិទ្ធ បានផ្ដល់បទសម្ភាសន៍ខ្លីមួយជាមួយSabay នៅរសៀលថ្ងៃទី១៧ ខែសីហា ថា រូបលោកធ្លាប់យ៉ុងចិត្ដរឿងគ្រួសាររហូតបាត់ម្ចាស់ការលើខ្លួនឯង ហើយទៅប្រឡែងលេងជាមួយគ្រឿងញៀនដែលសង្គមជាតិស្អប់ខ្ពើម ធ្វើឲ្យខ្លួនឯងបាត់បង់ទាំងកិត្ដិយស និងពេលវេលា។ តែពេលនេះលោកពិតជាដឹងខ្លួនខុស ហើយក៏សូមលើកម្រាមដៃ១០ សូមទោសមហាជន និងសូមផ្ដល់ឱកាសឲ្យលោកជាថ្មី។

លោក ហែម បូរិទ្ធ៖ “ការពិតណាស់បង! អ្នកខ្លះធ្លាប់ខុសរឿងអីហើយងាយនឹងវិលទៅរកបញ្ហាហ្នឹងវិញ តែខ្ញុំអត់ទេ…ខ្ញុំពិតជាមានស្មារតីភ្ញាក់រលឹកហើយ។ ខ្ញុំមានជំនាញជាពិធីករ អីចឹងទោះបីជាខ្ញុំនៅមណ្ឌលច្រើនឆ្នាំ ក៏អត់មានអីបាត់បង់ មានតែចេះថែមពីបងៗ អត់ត្រូវរំលឹកអីទេ គឺអាចធ្វើបាន”។ បើតាមអតីតពិធីកររូបនេះ បច្ចុប្បន្នមានក្រុមហ៊ុនចំនួនពីរ បានទាក់ទងមកលោកដើម្បីចាប់ផ្ដើមការងារជាមួយគ្នា ប៉ុន្ដែលោកបានសុំពេលគេដើម្បីរៀបចំខ្លួនបន្ដិចទៀតសិន។

ដូច្នេះព័ត៌មានលម្អិតជុំវិញកុងត្រាការងារថ្មីនេះលោកមិនទាន់បញ្ចេញបាននៅឡើយទេ ប៉ុន្ដែលោករីករាយ ចំពោះការផ្ដល់ឱកាសការងារថ្មីៗសម្រាប់លោកដោយពុំមានការរើសអើង ហើយលោកក៏នឹងប្រឹងប្រែង ដើម្បីខ្លួនឯង និងសង្គមជាតិ។ អំឡុងពេលអនុវត្ដទោស នៅក្នុងមណ្ឌលអប់រំកែប្រែជាង ៣ឆ្នាំ ពោលគឺចាប់តាំងពីដើមឆ្នាំ២០១៩ មក រូបលោកបានក្លាយជាបុគ្គលម្នាក់ដែលមន្ដ្រីពន្ធនាគារទុកចិត្ដ ហើយផ្ដល់តួនាទីជាប្រធានក្រុមអប់រំសម្រាប់អ្នកទោសដទៃទៀតដែលជាប់ពាក់ព័ន្ធនិងគ្រឿងញៀន។

លោកអះអាងថា បើលោកមានឱកាសប្រឡូកក្នុងវិស័យសិល្បៈពេញលេញ តាមរយៈអាជីពពិធីករឡើងវិញ គឺលោកនឹងឆ្លៀតបញ្ជៀបចំណេះដឹងថ្មីៗ និងផលប៉ះពាល់កើតចេញពីគ្រឿងញៀនដែលលោកធ្លាប់ជួប និងបានរៀនទៅកាន់មហាជនផងដែរ៕

ដកស្រង់ពី៖ Sabay