បណ្តាញសង្គម

ដំណឹងល្អ! YouTube ទម្លាក់ពាណិជ្ជកម្មខ្លះមកវិញហើយក្នុងប្រទេសកម្ពុជា

កាលពីថ្មីៗនេះ ពាណិជ្ជកម្មនៅលើ YouTube ចាប់ផ្ដើមដំណើរការវិញហើយ ដែលគេឃើញមានទម្រង់ជា ផ្ទាំពាណិជ្ជកម្មខ្នាតតូច ដែលជាដំណឹងក៏គួរឱ្យសាទរមួយ ពិសេសសម្រាប់អ្នកបង្ក្តើតមាតិកាវីដេអូក្នុងប្រទេសកម្ពុជា។

យ៉ាងណាផ្ទាំងពាណិជ្ជកម្មខ្នាតតូចនេះ គេឃើញលោតតែលើ កម្មវិធី YouTube លើទូរសព្ទដៃ និងមុខងារថ្មី YouTube Shorts ប៉ុណ្ណោះ ដោយឡែកពាណិជ្ជកម្មនៅលើ YouTube Desktop ឬ កុំព្យូទ័រ និងនៅលើវីដេអូទាំងស្រុង មិនទាន់មានពាណិជ្ជកម្មនៅឡើយ។ បន្ថែមពីនេះ គេឃើញមានការបន្ថែមអក្សរ KH លើ Logo YouTube សម្រាប់អ្នកប្រើ Desktop ផងដែរ។

ចំពោះដំណឹងជាក់លាក់បន្ថែមទៀត ពីការដាក់ផ្ទាំងពាណិជ្ជកម្មដូចដើមទាំងស្រុងលើវីដេអូ យើងនឹងស្វែងរកប្រភពច្បាស់ការណ៍បន្ថែមទៀតនៅលេខក្រោយ៕

ដកស្រង់ពី៖Sabay