Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រវល់ការងារខ្លាំងពេក Ho Yeon Jung ស្រាប់តែបង្ហើបស្ថានភាពទំនាក់ទំនងនាងជាមួយមិត្តប្រុស

  • បោះពុម្ព

Ho Yeon Jung តារាស្រីឆ្នើមប្រចាំវិស័យភាពយន្ដកូរ៉េ កំពុងតែក្ដោមក្ដាប់ឱកាសការងារណែនដៃ ទាំងការងារក្នុងប្រទេស និងការងារជាមួយហូលីវូដ ចាប់តាំងតែឡើងកូដខ្លាំងក្នុងរឿង “Squid Game”។

បន្ទាប់បង្ហាញសមត្ថភាពតាមរយៈរឿង “Squid Game” Ho Yeon Jung ហាក់មមាញឹកយ៉ាងខ្លាំង ជាមួយការងារជាបន្តបន្ទាប់ក្នុងប្រទេសកូរ៉េផ្ទាល់ និងការងារអន្តរជាតិ មិនតែប៉ុណ្ណោះតារារូបនេះថែម ទាំងក្ដោមក្ដាប់ម៉ាកយីហោល្បីៗទៀតផង។ ទន្ទឹមនឹងភាពមមាញឹកខ្លាំងរកពេលសម្រាកមិនបានមហាជន ជាពិសេសអ្នកគាំទ្របានលេចឡើងនូវ សំនួរចោទសួរនាងថា តើទំនាក់ទំនងរបស់នាងនិងមិត្តប្រុស lee dong hwi មានស្ថានភាពប្រែប្រួល ឬយ៉ាងណាហើយ បើនាងមមាញឹកការងារច្រើនបែបនេះ។

មិនឱ្យអ្នកគាំទ្រងឿងឆ្ងល់ច្រើន ថ្មីៗនេះ HoYeon Jung បានបង្ហាញថាទំនាក់ទំនងរបស់នាងជាមួយមិត្តប្រុស Lee Dong Hwi នៅតែរឹងមាំដូចដើមគ្មានអ្វីប្រែលប្រួលនោះទេ។ លើសពីនេះ HoYeon Jung និងមិត្តប្រុស Lee Dong Hwi ទើបតែចូលការប្រគុំតន្ត្រីរបស់កំពូលតារា ចម្រៀង Billie Eilish ជាមួយគ្នាយ៉ាងសប្បាយរីករាយ។ បន្ទាប់ពីទទួលបានចម្លើយបែបនេះ អ្នកគាំទ្រ បង្ហាញអារម្មណ៍រីករាយ៉ាងចំពោះទំនាក់ទំនងដ៏រឹងមាំរបស់អ្នកទាំងពីរ៕

ដកស្រង់ពី៖ Sabay