បណ្តាញសង្គម

ដឹងអត់? iPhone ផ្ដល់ជម្រើសពណ៌អេក្រង់ជាច្រើនតាមចំណូលចិត្ត បញ្ជ្រាស់ពណ៌ឬសខ្មៅក៏មាន

អ្នកប្រើមួយចំនួនលើកឡើងថា iPhone ផ្ដល់ពណ៌អេក្រង់ស្រាល ប៉ុន្ដែតាមពិត iOS ផ្ដល់ជម្រើសជាច្រើនឱ្យអ្នកប្រើ អាចបន្ថែម Filter ឱ្យពណ៌ដិតទៅលើ ពណ៌ក្រហម បៃតង ខៀវ សខ្មៅ និងដាក់ពណ៌បញ្រ្ជាស់ក៏បានដែរ។

 

តោះមកសាកប្ដូរពណ៌អេក្រង់ទាំងអស់គ្នា៖

បើកកម្មវិធី Settings > Accessibility > Display & Text Size

  

ចុចបើក Smart Invert និង Classic Invert សម្រាប់ស្ទាយពណ៌បញ្ជ្រាស

ឬជ្រើសយក Color Filters បន្ទាប់មកចុចបើក សម្រាប់កំណត់ពណ៌ជាច្រើន

ក្នុងនេះមានជម្រើសពណ៌ Filter បន្ថែមឱ្យដិតទៅលើពណ៌ក្រហម បៃតង ខៀវ និងសខ្មៅ

នៅផ្នែកខាងក្រោមបង្អស់គឺ Color Tint សម្រាប់កំណត់ពណ៌ដោយអាចទាញស្ដើងឬស្រាលតាមចំណង់ចំណូលចិត្ត

រាល់ការកំណត់ទាំងអស់ អាចបិទវិញដើម្បីឱ្យពណ៌អេក្រង់វិលទៅសភាពដើម៕

ដកស្រង់ពី៖Sabay