បណ្តាញសង្គម

ច្របូកប្របល់ស្មារតីផ្លូវចិត្ត និងសុខភាព Tom Holland ប្រកាសដកខ្លួនចេញពីបណ្ដាញសង្គម

កំពូលតារាសម្ដែងហូលីវូដសញ្ជាតិអង់គ្លេស Tom Holland ដែលប្រិយមិត្តស្គាល់ច្បាស់ជាតួអង្គ Spider man ក្នុងរឿង “Spider-Man no way home” លោកបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយ ចេញមុខប្រកាសប្រាប់អ្នកគាំទ្រថាលោកនឹងលុបចោលរាល់បណ្ដាញសង្គម។

កាលពីថ្មីៗនេះ Tom Holland បានបង្ហោះវីដេអូរយៈពេល ៣នាទីដោយចែករំលែកថាលោកនឹងលុប Instagram និង Twitter ចេញពីទូរស័ព្ទ ហើយថែមទាំងដកឃ្លាពីបណ្ដាញសង្គមផ្សេងទៀត ដើម្បីផ្ដោតលើការថែទាំសុខភាព និងស្មារតី។ កត្តានេះក៏ដោយសារតែ Tom Holland ត្រូវបានគេចាប់បានក្នុងការបញ្ចេញមតិអវិជ្ជមាន ដោយធ្វើឱ្យគាត់មានអារម្មណ៍ច្របូកច្របល់យ៉ាងខ្លាំងក្នុងដោះស្រាយ។

ដូច្នេះហើយទើបតារារូបនេះ សម្រេច ចិត្តលុបបណ្តាញសង្គមចោល។ Tom បាននិយាយថាបានចំណាយពេលប្រហែលមួយម៉ោង ដើម្បីព្យាយាមដោះស្រាយ និងបកស្រាយលើគំនិតដែលគាត់បាននិយាយ។ ក្រៅពីនេះ Tom ចេញវីដេអូមួយដែលនិយាយទាក់ទងនិងអ្នកមានបញ្ហាផ្លូវដូចដែលលោកកំពុងជួប ផ្ទាល់ថា៖ “ខ្ញុំយល់ថាមនុស្សដែលមានបញ្ហាសុខភាពផ្លូវចិត្តជារឿយៗត្រូវបានមើលងាយយ៉ាងខ្លាំង។ ទោះយ៉ាងណាក៏ដោយសម្រាប់ខ្ញុំ ការសុំ និងស្វែងរកជំនួយមិនមែនជារឿងគួរឱ្យខ្មាស់អៀនទេយើង គួរតែធ្វើវា" Tom ថ្លែង៕

ដកស្រង់ពី៖ Sabay