បណ្តាញសង្គម

ឡានថ្មីរបស់ Toyota គឺ Urban Cruiser Hyryder ឌីហ្សាញឡើងអេម

Toyota បានបញ្ចេញរថយន្តម៉ូដែលថ្មីមានឈ្មោះថា Urban Cruiser Hyryder ក្នុងប្រទេសឥណ្ឌា ដូចដែលយើងបានឃើញក្នុងវីដេអូនេះ គឺវាប្រើចង្កូតស្តាំ ដែលសហការជាមួយក្រុមហ៊ុន Suzuki។

ប៉ាណារបស់វា ហៅថា Crystal Acrylic Grille និងមានក្រូមេពុះកាត់អំពូល daytime runing light ជាពីរ ដោយចង្កៀងមុខត្រូវបានដាក់មកនៅខាងក្រោមវិញ។ ឯចង្កៀងស្តុបក្រោយធ្វើជារាងអក្សរ C ហើយភ្លើងស៊ីញ៉ូ និងភ្លើងអាយែ ធ្វើរាងបញ្ឈរដាក់នៅខាងក្រោម។

អេក្រង់ដែលបំពាក់ក្នុងរថយន្តនេះ មានទំហំ៩វិញ និងកុងទ័រឌីជីថល ៧អ៊ីញ, ដំបូលកញ្ចក់ panoramic sunroof, អំពូល Ambient light, អេក្រង់ head up display, និងកាមេរ៉ា ៣៦០ដឺក្រេជាដើម។

ជាមួយគ្នានេះដែរ យើងក៏អាចប្រើមុខងារបញ្ជាពីចម្ងាយតាមរយៈស្មាតហ្វូន ឬនាឡិកាវៃឆ្លាត និងការបញ្ជាដោយសំឡេង ជាមួយនឹង Google Assistant និង Siri។ សូមបញ្ជាក់ថា Urban Cruiser Hyryder ជាប្រភេទរថយន្ត Hybrid ដោយ១ជា Mild Hybrid និង Full Hybrid។ សម្រាប់ Mild Hybrid វាប្រើម៉ាស៊ីន ១,៥លីត្រ និងប្រព័ន្ធ Mild-Hybrid 12 Voltនិងបំពាក់អាគុយទំហំ 6Ah ផលិតបានកម្លាំងសរុប ១០១សេះ និងកម្លាំងរមួល ១៣៥ញ៉ូតុនម៉ែត្រ។

វាមានទាំងជម្រើសប្រអប់លេខអូតូ និងប្រអប់លេខដៃ ៥វគ្គ រត់ប៉ុង១ វិលកង់មុខ។ ចំណែក Full Hybrid វិញ វាប្រើម៉ាស៊ីន ១,៥លីត្រ ផលិតបានកម្លាំង ១១៤សេះ និងកម្លាំងរមួល ១៤១ញ៉ូតុនម៉ែត្រ រត់ប៉ុង១ វិលកង់មុខតាមរយៈប្រអប់លេខ e-drive។ តែយ៉ាងណាក៏ដោយ Toyota មិនទាន់បញ្ជាក់ពីតម្លៃរបស់វានៅឡើយ៕

ដកស្រង់ពី៖Sabay