Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Apple ត្រូវ​គេ​ទម្លាយ​រឿង​អាថ៌កំបាំង​​​​ ៣ឆ្នាំ​មក​នេះ ព្យាយាម​បញ្ចូល​បច្ចេកវិទ្យា​​កាមេរ៉ា​ភ្លោះ​លើ iPhone តែ​មិន​ទាន់​សម្រេច!

  • បោះពុម្ព

របាយការណ៍ថ្មី មួយពីសារព័ត៌មាន Business Weekly បានអះអាងនៅថ្ងៃនេះថា Apple បានធ្វើការសិក្សាទៅ លើបច្ចេកវិទ្យាកាមេរ៉ា Lens ២ (dual-lens camera) សម្រាប់បំពាក់ នៅលើទូរស័ព្ទ iPhone ជំនាន់ក្រោយ។

យ៉ាងណាកន្លងមក ពុំមាននរណាបាន ដឹងនូវគម្រោងស្រាវជ្រាវ របស់ក្រុមហ៊ុនអេឡិចត្រូនិក យក្សនេះនោះឡើយ គឺទើបតែត្រូវបានទម្លាយ ចេញនៅពេលនេះ។ ព័ត៌មាននេះ ត្រូវបានទម្លាយនៅថ្ងៃនេះ ដោយនាយកប្រតិបត្តិស្រី Xiaru Wen របស់ក្រុមហ៊ុន ឯកទេសឌីហ្សាញ ផលិតនិងលក់កាមេរ៉ា Altek ដែលមានស្នាក់ការ នៅតៃវ៉ាន់។ Altek ក៏ជាក្រុមហ៊ុនទទួល បន្ទុកផលិតកាមេរ៉ា ឱ្យក្រុមហ៊ុន HTC និង Huawei ដែលប្រើ dual lens camera កាលពីមុនផងដែរ។

នាយកប្រតិបត្តិ ដដែលរូបនេះ ថែមទាំងបង្ហើបទៀតថា Apple មិនអាចប្រើបច្ចេកវិទ្យា dual lens នៅលើ iPhone ទេដោយសារនៅមាន បញ្ហាខ្សែសង្វាក់ផលិតកម្ម នៅខ្សត់ខ្សោយ។ ក្រុមហ៊ុន Apple កំពុងជួបបញ្ហា នៅត្រង់កម្រិតរូបភាព នៅព្រាលៗមិនច្បាស់ ដោយសារប្រើប្រាស់ lens ចំនួន២ ផ្សេងគ្នា។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនបានស្វែងរក ក្រុមហ៊ុនឯកទេសខាង កាមេរ៉ាដើម្បីជាជំនួយក្នុងការ អភិវឌ្ឍហើយក៏បានទិញយក LinX Imaging ដែលមានឯកទេស ផលិតកាមេរ៉ា កាលពីខែមេសាឆ្នាំ២០១៤ តម្លៃជិត ២០លានដុល្លារអាមេរិក។

ទោះបីក្រុមហ៊ុន ជួបបញ្ហាទាំងនេះក្ដី បើតាមរបាយការណ៍ អះអាងថា Apple នៅតែមានគម្រោងបំពាក់ បច្ចេកវិទ្យា dual lens នេះទៅលើទូរស័ព្ទ iPhone នាពេលអនាគត អាចមិនទាន់ចេញក្នុងឆ្នាំ២០១៥ នៅឡើយទេ៕

ដកស្រង់ពី៖ THEBNEWS