Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Apple​ នឹង​ផលិត​ ​​​​iPhone​​ អេក្រង់​កោង​​​​តាម​​​ការ​​​បញ្ចុះ​​បញ្ចូល​​​ពី​​​ក្រុមហ៊ុន​​ផ្គត់​ផ្គង់ទេ?

  • បោះពុម្ព

ក្រុមហ៊ុនផលិត អេក្រង់របស់ប្រទេស កូរ៉េខាងត្បូងគឺកំពុង តែព្យាយាមបញ្ចុះបញ្ចូល ក្រុមហ៊ុន Apple ឲ្យប្រើប្រាស់ អេក្រង់កោង OLED សម្រាប់ iPhone ពេលអនាគត។

ប៉ុន្តែម៉ូដែលដំបូង ដែលនឹងបំពាក់អេក្រង់ នេះគឺប្រហែលជា នឹងមិនអាចផលិត មុនឆ្នាំ ២០១៨ នោះទេ។ នេះបើតាមរបាយការណ៍ ចេញផ្សាយកាលពី ថ្ងៃពុធម្សិលមិញ។ អេក្រង់ OLED គឺត្រូវបានផលិតឡើងដោយ ក្រុមហ៊ុន LG និង Samsung ហើយអេក្រង់ ទាំងនេះគឺត្រូវបាន ប្រើលើទូរសព្ទ Smartphone, នាឡិកា និង Tablet អស់រយៈពេលជាច្រើន ឆ្នាំមកហើយ។

ក្នុងនោះដែរ Apple ក៏បានប្រើអេក្រង់នោះ នៅលើនាឡិកា Apple Watch របស់ខ្លួនដែរ ប៉ុន្តែខ្លួននៅស្ទាក់ស្ទើរ ក្នុងការប្រើនៅលើ iPad និង iPhone។ យ៉ាងណាក្ដី វាអាចនឹងផ្លាស់ប្ដូរ ប្រសិនបើក្រុមហ៊ុនផ្គត់ផ្គង់ របស់ខ្លួនចង់ឲ្យប្ដូរ។ “ទំនងជាការពិតណាស់ ដែលទូរសព្ទ iPhone អេក្រង់កោងដំបូង នឹងបង្ហាញខ្លួននៅឆ្នាំ ២០១៨ ដោយសារតែ ក្រុមហ៊ុនផ្គត់ផ្គង់ ធំរបស់ Apple គឺកំពុងតែផលិតអេក្រង់ប្រភេទនេះ”។

ប្រភពមួយបាន ប្រាប់សារព័ត៌មាន Business Korea ។ ក្នុងនោះ LG គឺជាក្រុមហ៊ុនមួយ ដែលកំពុងតែ បញ្ចុះបញ្ចូល Apple ឲ្យប្រើប្រាស់អេក្រង់ នេះដែរខណៈ ដែលខ្លួនត្រូវ បានគេរាយការណ៍ថា គ្រោងនឹង បង្កើនសង្វាក់ផលិតកម្ម អេក្រង់កោងនេះ កាន់តែច្រើននៅឆ្នាំ ២០១៧។ ក្នុងជំហាននៃការ ផ្លាស់ប្ដូរអេក្រង់ រាបទៅកាន់អេក្រង់កោង OLED ក្រុមហ៊ុន Apple អាចនឹងផលិត iPhone មានទំរង់ដូច Flex2 របស់ក្រុមហ៊ុន LG ដែរ ឬ Smartphone ធម្មតា តែអាចពត់បាន ក្រោមសម្ពាធខ្ពស់ ដើម្បីជួយកាត់ បន្ថយការខូចខាត ប្រើប្រាស់បានយូរ និងរឹងមាំ៕

ដកស្រង់ពី៖ sabay