Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្មាតហ្វូនប្រើ Chip 10 Core នឹងបង្ហាញខ្លួន នៅខែតុលា ឆ្នាំនេះហើយ

  • បោះពុម្ព

តាមប្រភពពី MediaTek បានឲ្យដឹងថាបន្ទះ chip 10 core Helio X20 របស់ក្រុមហ៊ុន នឹងមានវត្តមាន ជាផ្លូវការ នៅលើទីផ្សារ រួមជាមួយនឹង ស្មាតហ្វូន Elephone P9000 នៅក្នុងខែតុលា ឆ្នាំនេះហើយ។

អាន៖ iPhone ថ្មី នឹងលែងមានខ្សែ ជ័រប្លាស្ទិចកាត់ទទឹង តួនៃស្មាតហ្វូន ទៀតហើយ

Helio X20 គឺជា CPU 10 core ផ្អែកលើដំណើរការ 20nm ដែលត្រូវបាន MediaTek បង្ហាញណែនាំមុន នេះមិនយូរប៉ុន្មាន។ Chip រួមមាន 2 core ARM Cortex-A72 មានភារកិច្ច ដំណើរការកម្មវិធីធំៗ 4 core ARM Cortex-A53 សម្រាប់ដំណើរការ កម្មវិធីមធ្យម និង 4 core Cortex-A53s សម្រាប់កម្មវិធីដែល តូចៗ។

អាន៖ iPhone 7c អេក្រង់ ៤អ៊ីន នឹងបង្ហាញខ្លួន នៅក្នុងឆ្នាំ ២០១៦

បើតាមការរំពឹងទុក វានឹងបង្ហាញខ្លួន នៅលើទីផ្សារ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៥ នេះ។ Helio X20 នឹងមានវត្តមាន ដំបូងនៅលើ ទូរស័ព្ទ Elephone P9000 ឯប្រទេសចិន។ ក្រៅពីអង្គដំណើរការ Helio X20 MT6797 (គាំទ្រតែ RAM LPDDR3) Elephone P9000 នៅថែមទាំងបាន បំពាក់នូវអេក្រង់ 5.5 inch កំរិតរីសូលុយហ្សិន 1080p អង្គចងចាំ 32 GB (អាចបន្ថែមមេម៉ូរីក្រៅបាន) កាមេរ៉ាក្រោយ 13 MP កាមេរ៉ាមុខ 8 MP និងភ្ជាប់មកជាមួយ ដុំថ្មដែលមាន ថាមពល 3100mAh។

បើសិនជាត្រឹមត្រូវ តាមកាលកំណត់ បញ្ជាក់ខាងលើមែន នោះស្មាតហ្វូន Elephone P9000 នឹងជា ស្មាតហ្វូន Android ដំបូងគេនៅលើពិភពលោក ដែលប្រើប្រាស់ អង្គដំណើរការ 10 core Helio X20។ ស្មាតហ្វូននេះ ត្រូវបានប៉ាន់ស្មានថា នឹងដាក់លក់ក្នុងតំលៃ 500 USD៕

ដកស្រង់ពី៖ camnews.