Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បែកធ្លាយហេតុផលដែល Apple ផលិត iPhone ពណ៌ទឹកមាស

  • បោះពុម្ព

ចាប់ពីស្មាតហ្វូន iPhone 5s ដែលបានបង្ហាញ ខ្លួនកាលពីឆ្នាំ 2013 កន្លងទៅនេះ ក្រៅពីពណ៌ប្រផេះ ក្រម៉ៅ និងពណ៌ទឹកប្រាក់ បណ្តាស្មាតហ្វូន iPhone របស់ Apple បានធ្វើការផលិត បន្ថែមនូវពណ៌ថ្មី មួយផ្សេងទៀតគឺ ពណ៌មាសដ៏ប្រណិត។

អាន៖ អីក៏ថ្លៃម៉្លេះ! iPhone 6 ធម្មតានៅប្រទេស Venezuela លក់មួយគ្រឿងថ្លៃ ជាង 47,000 USD

កាលពីពេលថ្មីៗនេះ នៅក្នុងកិច្ចសម្ភាសន៍ មួយជាមួយនឹង Bloomberg Businessweek នាយកប្រតិបត្តិ ក្រុមហ៊ុន Apple គឺលោក Tim Cook បានបង្ហើបឲ្យ ដឹងពីមូលហេតុ ដែលក្រុមហ៊ុនបាន បន្ថែមពណ៌មាស ដាក់លក់នៅ លើទីផ្សារសម្រាប់ iPhone។នោះគឺចង់ធ្វើឲ្យ សប្បាយចិត្តដល់ បណ្តាអតិថិជន មកពីទីផ្សារអាស៊ី ហើយជាពិសេសនោះ គឺប្រទេសចិនតែម្តង។

បច្ចុប្បន្ន ប្រទេសចិន ត្រូវបានវាយតម្លៃ ថាជាទីផ្សារ ធំជាងគេសម្រាប់ iPhone (និយាយដាច់ដោយឡែក) និងសម្រាប់បណ្តាក្រុមហ៊ុន អេឡិចត្រូនិចទាំងអស់ (និយាយជារួម)។ ដូច្នេះ រឿងដែល Apple យកចិត្តទុកដាក់ជាពិសេស ទៅលើទីផ្សារ ប្រទេសនេះ គឺជា រឿងដែលងាយយល់នោះទេ។

អាន៖ iPhone 7c អេក្រង់ ៤អ៊ីន នឹងបង្ហាញខ្លួន នៅក្នុងឆ្នាំ ២០១៦

ទន្ទឹមនឹងនោះ ការដែលធ្វើការពង្រីក ទំហំអេក្រង់របស់ iPhone 6 និង iPhone 6 Plus ក៏ជាហេតុផល មួយក្នុងចំណោមហេតុផល ដទៃផ្សេងទៀត ដែលបានជួយឲ្យ ផលិតផលរបស់ Apple ត្រូវបានប្រើប្រាស់ ច្រើនជាងមុន នៅប្រទេសចិន។ បើគិតតែនៅលើទីផ្សារ ប្រទេសនេះ បរិមាណ លក់របស់ Apple នៅក្នុង ត្រីមាសទី១ ឆ្នាំ២០១៥ នេះ គឺដណ្តើមបានដល់ទៅ ២៩% ទៅហើយ៕

ដកស្រង់ពី៖ camnews