Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុត្ថារ៉ា ឆានី ខំ​ប្រឹង​បំភ្លេច​អតីត​កាល​ឈឺ​ចាប់ ខណៈ​អតីត​ភរិយា​កាន់​តែ​ផ្អែម​ល្ហែម​ជា​មួយ​គូ​ស្នេហ៍

  • បោះពុម្ព

ភ្នំពេញ៖ អតីតតារាសម្តែង ដែលធ្លាប់មាន ឈ្មោះបោះសំឡេង តាមរយៈការសម្តែង រឿងជាច្រើន លោក យុត្ថារ៉ា ឆានី ក្រោយពីបែកបាក់ ពីអតីតភរិយា អ្នកនាង ចន ច័ន្ទលក្ខិណា រួចទស្សនិកជនសង្កេតឃើញ ថាឆាកជីវិត របស់លោកហាក់ មានការប្រែប្រួលចូលចិត្ត លាក់មុខលាក់មាត់ បង្ហាញអារម្មណ៍សោកសៅ មិនសូវចេញមុខចេញមាត់ នៅក្នុងកម្មវិធីសប្បាយៗ ក្នុងវិថីសិល្បៈដូចពេលមុនឡើយ។

មួយរយៈពេល ចុងក្រោយនេះ គេសង្កេតឃើញថា មេម៉ាយចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា ហាក់កាន់តែសម្ញែង ស្នេហាផ្អែមល្ហែម ស្និទ្ធស្នាលអោបរឹត និងបណ្តើគូស្នេហ៍ ទៅដើរកម្សាន្ត នៅក្រៅប្រទេសជាបន្តបន្ទាប់ ដោយមិនខ្វល់ពីអារម្មណ៍ របស់អ្នកណាឡើយ ។ តួយ៉ាងដូចជា ពេលថ្មីៗនេះ អ្នកនាងនិងគូស្នេហ៍បាន បង្ហាញកាយវិការ បែបរ៉ូមែនទិក យ៉ាងមានក្តីសុខ ក្នុងថ្ងៃខួបកំណើតរបស់អ្នកនាង ដែលទង្វើនេះ គេមិនដឹងថា ជាចេតនាបង្ហាញជាសាធារណៈ ដើម្បីបញ្ឈឺចិត្តអតីត ស្វាមីឫយ៉ាងណាឡើយ ។

ក្រោយពីមានការ បង្ហាញកាយវិការ ផ្អែមល្ហែមបែបនេះ ជាសាធារណៈ គេសង្កេតឃើញថា បុរសអភ័ព្វស្នេហ៍ លោក យុត្ថារ៉ា ឆានី បានរំលេចសារសោកសៅកំសត់ៗ ផុសចេញពីដើមទ្រូងជាបុរសពោះម៉ាយថា “ អតីតកាល ទោះបីល្អឫអាក្រក់ សុទ្ធតែបានកន្លងផុត ទៅហើយប៉ុន្តែ អ្វីដែលកំពុង ប្រាកដគឺបច្ចុប្បន្ន ដែលជាកត្តាកំណត់ លទ្ធផលអនាគត…” ។ បើទោះបីជា អតីតតារាសម្តែង លោក យុត្ថារ៉ា ឆានី បង្ហាញអារម្មណ៍ ក្រៀមក្រមយ៉ាងនេះក្តី ប៉ុន្តែគ្មានអ្នកណា ម្នាក់អាចធ្វើការ វាយតម្លៃបានទេ ថាអតីតគូស្វាមីភរិយា គំរូមួយគូនេះ អ្នកណាខុសអ្នកណាត្រូវ សរខ្មៅយ៉ាងណាឡើយ។

ប៉ុន្តែអ្វីដែល កាន់តែគួរឲ្យ ចាប់អារម្មណ៍ខ្លាំង ជាងនេះទៀតនោះ គឺកាលពីពេលថ្មីៗនេះ គឺមានអ្នកនៅឯ នាយសមុទ្រម្នាក់ បានចេញមុខបកអាក្រាត លោក យុត្ថារ៉ា ឆានី យ៉ាងដំណំ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook ដែលមានឈ្មោះថា “Chanbo Keo” ថាអ្នកស្រីធ្លាប់បានជួប និងឃើញ លោក យុត្ថារ៉ា ឆានី ផ្ទាល់នឹងភ្នែក បាននាំស្រី ស្នេហ៍វ័យក្មេង (មិនមែន ចន ច័ន្ទលក្ខិណា) ដើរលេងនៅព្រះសីហនុ កាលពីអំឡុង ខែមិថុនា ឆ្នាំ២០០៦ ដោយលោកបាន ទៅហូបអាហារ គេមិនឲ្យលុយ ។

យ៉ាងណាក៏ ដោយគេហទំព័រ Looking TODAY មិនទាន់អាច សុំការបំភ្លឺណាមួយ ពីបុរសសង្ហារមាឌធំ លោក យុត្ថារ៉ា ឆានី បានទេ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ។ ហេតុដូច្នេះ យើងរង់ចាំ ស្វាគមន៍ចំពោះការ ចេញមុខបកស្រាយ ពីលោកពាក់ព័ន្ធ រឿងនេះនៅពេលក្រោយ ៕

ដកស្រង់ពី៖ camnews.