Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Apple ​​ចំណេញ​កប់​ក្ដោង​ពី Apple Watch រយៈពេល​មិន​ដល់ ២ខែ​លក់​ដាច់​ប្រមាណ ២,៧៩លាន​គ្រឿង

  • បោះពុម្ព

បើទោះបី ជាពេលនេះ ក្រុមហ៊ុន Apple មិនទាន់បញ្ចេញ របាយការណ៍ស្ដី អំពីតួលេខលក់ នាឡិកា Apple Watch ក្ដី ប៉ុន្តែបណ្ដាក្រុមហ៊ុន ស្រាវជ្រាវចំណែក ទីផ្សារមួយចំនួនបានអង្កេត និងវាយតម្លៃក្នុងសញ្ញាណជោគជ័យ មួយរបស់ Apple។

ជាក់ស្ដែងបើតាម របាយការណ៍របស់ក្រុមហ៊ុន Slice Intelligence ថ្មីៗនេះឱ្យដឹងថា ចាប់តាំងពី Apple Watch មានវត្តមាននៅលើទីផ្សាររហូតមកដល់ពាក់កណ្ដាលខែមិថុនានេះ ដែលរយៈពេលមិនដល់ ២ខែផងនោះ គឺ Apple លក់នាឡិកាឆ្លាតវៃ របស់ខ្លួនដាច់ អស់ប្រមាណ ២,៧៩លានគ្រឿង។ តួលេខនេះ គឺឈ្នះដាច់ទៅ នឹងចំនួនលក់នាឡិកា SmartWatch ប្រើ Android Wear ទាំងឡាយបូកបញ្ចូលគ្នាទៅទៀត ដែលគិតត្រឹមចុងឆ្នាំ២០១៤ កន្លងទៅលក់ដាច់បានតែ ៧២០០០០គ្រឿងប៉ុណ្ណោះ។

របាយការណ៍កន្លងទៅថា នាឡិកា Apple Watch គឺជាផលិតផល នាំភាពជោគជ័យ ជួយដល់ក្រុមហ៊ុន Apple ឱ្យរកចំណេញបាន កាន់តែច្រើន បន្ថែមទៀតក្រៅពី ទូរស័ព្ទ iPhone និងផលិតផលដទៃទៀត។ Apple Watch ថែមទាំងជានាឡិកា ទំនើបដែលត្រូវបានបំពាក់ នូវធាតុផ្សំជាខ្សែនាឡិកា wrist band អាចប្ដូរផ្លាស់ បានយ៉ាងងាយស្រួល។ បើតាមក្រុមហ៊ុនស្រាវជ្រាវ ផ្នែកបច្ចេកវិទ្យា IHS ឱ្យដឹងថា ដោយសារតែបែប នេះហើយ ទើប Apple Watch ជោគជ័យ។ ក្រុមហ៊ុន Slice Intelligence ធ្វើការវាយតម្លៃថា ប្រមាណ ១៧% នៃអតិថិជន គឺបានទិញនាឡិកា Apple Watch ព្រមជាមួយខ្សែ នាឡិកាទុកផ្លាស់ប្ដូរបន្ថែម។

ខ្សែនាឡិកាម៉ូដែល sport band ពណ៌ខ្មៅគឺទទួលបាន ការពេញនិយម បំផុតដែល Apple ដាក់លក់ក្នុងតម្លៃ ៤៩ដុល្លារអាមេរិក ខណៈដែលថ្លៃដើម ផលិតអស់តែ ២,០៥ដុល្លារប៉ុណ្ណោះ។ ដូច្នេះទាំងនាឡិកា និងខ្សែនាឡិកាទុកសម្រាប់ ប្ដូរផ្លាស់នេះ គឺបានជួយរួម ចំណែកដល់ Apple កើបប្រាក់មិនស្ទើរ ឡើយនៅត្រីមាស ចុងក្រោយនេះ៕

ដកស្រង់ពី៖ thebnews