Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅតែឆ្ងល់! iPhone ម៉ូដែល​កូដ TH/LL/ZA/ZP មាន​គុណភាព​ខុស​គ្នាឬអត់?

  • បោះពុម្ព

កាលពីថ្ងៃ ទី២៨ មេសា កន្លងទៅ Nothing បានបញ្ចេញស្បែកប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន ដាក់ឲ្យសាកល្បង នៅលើឧបករណ៍ Android ហើយនេះជាថ្ងៃទី ២៨ ដែលក្រុមការងារយើងបានតេស្តសាកល្បង។

ហើយតាមបទពិសោធន៍របស់យើង វាទទេរដូចឈ្មោះរបស់វាអញ្ចឹង! ពួកយើងនៅរង់ចាំអស់ ២៨ថ្ងៃនេះមុននឹងចេញអត្ថបទ គឺដោយដោយទុកពេលឲ្យ Launcher មួយនេះបានកែប្រែថ្មីសិន ប៉ុន្តែគ្រប់យ៉ាងគឺនៅដដែល។ និយាយពីរូបរាងវាជាមុន Launcher នេះ ហាក់មិនមានអ្វីខុសពីស្តុកដើម Android នោះទេ មាន icon រាងមូល មាន Google Search និងត្រូវអូសពីក្រោមឡើងលើដើម្បីបង្ហាញផ្ទាំង Menu។

ចំណែក Widgets ផ្តល់ជម្រើសឲ្យយើងប្រើប្រាស់ដល់ទៅ ២ ឯនោះ! មិនខុសទេ គឺ ២ ដោយមានតែម៉ោង និង អាកាសធាតុ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សំគាល់នោះគឺ Widgets ទាំងពីរនេះ មានរូបរាងជាគ្រាប់អ៊ុចៗដំរៀបគ្នា ស្អាតម៉្យាងសម្រាប់អ្នកចូលចិត្តបែបសាមញ្ញ។មុខងារមួយថ្មីមិនដែលមាននៅលើ Launchers ផ្សេងៗ នោះគឺមុខងារពង្រីក icon និង Folder។ បើគិតថា icon ដែលមានស្រាប់ ពិបាកមើល អ្នកអាចចុចឲ្យជាប់ហើយពង្រីកបានពីទំហំដើម 1x1 ទៅទំហំ 3x3 ។ ខ្ញុំគិតថា ខ្ញុំប្រហែលជាត្រូវតម្លើង Launchers នេះសម្រាប់ម៉ាក់ និងម៉ាក់យាយរបស់ខ្ញុំហើយ ព្រោះមានទំហំ icon ធំៗស្រួលមើល។

ក្រៅពីនេះ គឺវាមិនអាចធ្វើអ្វីផ្សេងបានឡើយ មុខងាររបស់វាគឺមានតែដូចដែលខ្ញុំបានលើកឡើងមកខាងលើប៉ុណ្ណោះ។ បើប្រិយមិត្តចង់សាកល្បង អ្នកអាចចូលទៅទាញយកពី Play Store បានដោយឥតគិតថ្លៃ។ គួរបញ្ជាក់ផងដែរថា Nothing OS Launchers នេះគឺត្រូវបានផលិតឡើងមកដោយក្រុមហ៊ុន Nothing ដែលគេស្គាល់ថាជាអតីតស្ថាបនិកក្រុមហ៊ុន OnePlus ដើម្បីដំណើរការនៅលើទូរសព្ទ Nothing Phone ដែលត្រៀមនឹងចេញក្នុងពេលឆាប់ៗនេះ៕

ដកស្រង់ពី៖Sabay