បទរាំវង់ ប្រគំដោយឧបករណ៍ភ្លេងប្រពៃណីខ្មែរ ធានាថាពីរោះ ហើយប្លែក
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានផ្សេងៗ
ផ្ទុះការគាំទ្រលើបទរាំវង់ និងឡាំលាវជាច្រើនបទដែលច្រៀងអមដោយឧបករណ៍ភ្លេងខ្មែររបស់ក្រុមលោក ចាន់ សុធី។ វីដេអូរយៈពេលជាង១០នាទី ត្រូវបានគេបង្ហោះកាលពីថ្ងៃម្សិលមិញ ហើយគិត្រឹមថ្ងៃទី២៦ ខែឧសភា នេះ មានអ្នកចូលទស្សនា ឬស្ដាប់ជិត១ម៉ឺនដង។
ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ អ្នកចម្រៀង ៦នាក់ ក្នុងនោះមានប្រុសម្នាក់ បានអង្គុយបត់ជើង អមដោយអ្នកប្រគំភ្លេងប្រពៃណីខ្មែរជាច្រើនរូបនៅក្នុងសាលមួយដែលមើលទៅដូចជាក្នុងពិធីមង្គលការដ៏ធំមួយនៅភ្នំពេញ។
ផេកហ្វេសប៊ុកឈ្មោះ Domprak ដែលបានបង្ហោះវីដេអូនេះ បានសរសេរថា៖ “ភ្លេងការកំដររោង(ភ័យម្ល៉េះអូន) ច្រៀងសែនពីរោះខ្លាំងណាស់ ប្រគំដោយក្រុមភ្លេងខ្មែរលោក ចាន់ សុធី"។
ដកស្រង់ពី៖Sabay