បណ្តាញសង្គម

Bird បង្ហោះពីឆ្មារបស់ Tangmo ដែលទើបកើតកូន ដោយទូរពិតគូស្នេហ៍ដូចនិយាយគ្នាផ្ទាល់

បណ្ដុំហេតុការណ៍ដែលកើតឡើងទាក់ទងនឹងករណីស្លាប់របស់ Tangmo នៅតែជាអ្វីដែលគ្រប់គ្នាតាមដានជាប់។ ដូចថ្មីៗ រូបភាពនិងវីដេអូឃ្លីបមួយចំនួនត្រូវបានបង្ហោះដោយជនអនាមិក ទាំងដែលដំបូងគ្មានអ្នកណាដឹងឡើយ។

ក្រោយមក ក៏មានការបង្ហើបថា រូបភាពទាំងអស់គឺចេញពីទូរសព្ទរបស់ Tangmo ដែលបច្ចុប្បន្ន នាយ Bang Jack គឺជាអ្នកកាន់កាប់ ដោយទទួលបានការអនុញាតិពីម្ដាយរបស់នាង។ ក្នុងពេលដែលសង្គមកំពុងផ្ដោតការចាប់អារម្មណ៍រឿងនេះ ក៏នៅមានរឿងមួយដែលគ្រប់គ្នា បន្តកោតសរសើរចិត្តស្មោះ របស់ Bird គូស្នេហ៍ជាទីស្រឡាញ់របស់ Tangmo។

លោកបានបង្ហោះ Story លើ Instagram ដោយបង្ហាញពីឃ្លីបវីដេអូឆ្មាជាទីសំណព្វរបស់តារាស្រីរូបនេះ ដែលមានឈ្មោះថា Bambi ពេលគេកើតកូនតូច។ មិនមែនបង្ហោះតែ Story ទេ ព្រោះ Bird ក៏បានសរសេរពាក្យខ្លះពីលើដែរថា៖ «កូនសម្បុរស ដូចប៉ាៗ Bob កូនសម្បុរត្នោត ដូចម៉ាក់ Bam! ម៉ាក់ Mo ដឹងតែសប្បាយចិត្តហ្មង»។

ឃើញហើយគ្រប់គ្នាកាន់តែកោតចិត្តរបស់ Bird ដែលជាបុរសស្ងប់ស្ងៀម មិនចូលចិត្តរញ៉េរញ៉ៃនឹងពិភពខាងក្រៅ ហើយរស់នៅជាមួយនឹងក្ដីស្រឡាញ់សម្រាប់ Tangmo ជាដរាប។ ស្របពេលមនុស្សមួយចំនួនមានចេតនាធ្វើឲ្យចលាចល ឬទាញភាពល្បីល្បាញពី អតីតតារាស្រីរូបនេះ តែសម្រាប់ Bird បានប្រើជីវិតរស់នៅយ៉ាងសាមញ្ញជាមួយនឹងស្រមោលគូស្នេហ៍បណ្ដូលចិត្តជានិច្ច៕

 

 

 

ដកស្រង់ពី៖ Sabay