Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

HTC​នឹង​ផលិត​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​«Hero»​នៅ​ខែតុលា

  • បោះពុម្ព

អគ្គនាយក និងជានាយក ប្រតិបត្តិក្រុមហ៊ុន HTC អ្នកស្រីCher Wangបានប្រកាសថា ក្រុមហ៊ុននឹងផលិត ស្មាតហ្វូនស៊េរីថ្មី «Hero»នៅខែតុលា ២០១៥ ដើម្បីបោះជំហាន ចូលទីផ្សារស្មាតហ្វូន ខណៈពេលក្រុមហ៊ុនៃវ៉ាន់មួយនេះកំពុងប្រកួតប្រជែង ជាមួយក្រុមហ៊ុន ក្នុងស្រុកក៏ដូចជាក្រៅ ស្រុកយ៉ាងស្វិតស្វាញ ។

ស្មាតហ្វូនស៊េរីថ្មី «Hero»មិនអាចមកជំនួស តំណែងរបស់ស្មាតហ្វូន One M9 ដែលកំពុងតែចរាចរ ទៅកាន់ពិភពលោកបានទេ តែជាការបង្កើតប្រកប ដោយការច្នៃប្រឌិតថ្មី សន្លាងមួយទៀត ។ អតិថិជនរបស់ក្រុមហ៊ុន HTC រំពឹងថា ស្មាតហ្វូនស៊េរី ថ្មីនឹងដំណើរការប្រព័ន្ធ Android M ព្រមទាំងប្រើប្រាស់ Processor ស៊េរីចុងក្រោយដូចជា Snapdragon 808 ឬ 801 ។

ក្រុមហ៊ុន HTC បច្ចុប្បន្ននេះកំពុង ប្រកួតប្រជែងយ៉ាង តានតឹងលើទីផ្សារស្មាតហ្វូន ក្នុងប្រទេសអឺរ៉ុប ជាមួយនឹងក្រុមហ៊ុន ដទៃទៀតដូចជា ក្រុមហ៊ុន Apple, Samsung, LG និងក្រុមហ៊ុនចំណូលថ្មីរបស់ចិន Xiaomi ជាដើម ៕

 

ដកស្រង់ពី៖ កោះសន្ដិភាព