Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មកដល់ទៀតហើយ ពិតជាទំនើបអស្ចារ្យ Lexus LX 570 Hybrid ស៊េរីឆ្នាំ 2016

  • បោះពុម្ព

យានយន្ដ៖ ក្រុមហ៊ុន រថយន្ដទំនើប Lexus បានប្រកាសជា សារធារណៈឲ្យបាន ដឹងពីគម្រោង ជាផ្លូវការបន្ទាប់របស់ ម៉ូដែល Lexus LX 570 hybrid ស៊េរីឆ្នាំ ២០១៦ ដែលកំពុងតែត្រៀម ខ្លួនរួចជាស្រេច សម្រាប់វាយលុកទីផ្សារនា ពេលខាងមុខនេះហើយ ។

យោងតាមគេហ ទំព័រពាណិជ្ជកម្ម អន្ដរជាតិមួយបាន ឲ្យដឹងថា Lexus LX 570 hybrid ស៊េរីឆ្នាំ ២០១៦ គឺជាប្រភេទរថយន្ដដែល មានលក្ខណៈទំនើប ទាន់សម័យសាកសមបំផុត ក្នុងសង្គមលំដាប់ថ្នាក់ខ្ពស់ ។ ជាមួយនឹង បច្ចេកវិទ្យាចុងក្រោយកាន់តែជឿនលឿនទៀតនោះ ម៉ូដែលមួយនេះ បានបំពាក់មកនូវ ថាមពលកម្លាំង ៨ ម៉ាស៊ីន V8 ភ្ជាប់គ្នាជាមួយនឹង ប្រព័ន្ធហាយប្រ៊ីត ដំណើរការលើ ប្រអប់លេខអូតូ ស្មើនិង ៦ លេខ ត្រូវនឹងទំហំខ្នាតរង្វាស់ម៉ាស៊ីន ៥.៧ liter នឹង ៣៨៣ សេះ។

សមាសភាព ប្រើប្រាស់សាំង Lexus LX 570 hybrid នេះ ប្រើថាមពល សាំងចម្ងាយ ៩ គ.ម/លីត ។ ក្រៅពីទម្រង់រូបរាង នឹងស៊េរីកាន់តែទំនើបទៅ នៅមានសមាសភាព ប្រព័ន្ធការពាររបស់រថយន្ដ ព្រមទាំងបវិក្ខាបំពាក់ខាងក្នុង បន្ថែមទៀត ដែលពោពេញទៅដោយ ភាពទាន់សម័យ ទំនើប ផ្ដល់ទំនុកចិត្ដខ្ពស់ ចំពោះអ្នកប្រាស្រ័យ ។ លក្ខណៈពេសេសព្រមទាំងភាពទាន់សម័យនេះហើយ ទើបម៉ូដែលមួយនេះ អាចមានតម្លៃចាប់ពី ៨៧០០០ ដុល្លារឡើងទៅ ។

គូសបញ្ជាក់ផងដែរថា ម៉ូដែលមួយនេះ ត្រូវបានគេខ្លះស្គាល់ ថាជាស៊េរីឆ្នាំ 2015 និងខ្លះទៀតស្គាល់ថា ជាស៊េរីឆ្នាំ 2016 ទៅតាមការ និយមហៅតាម តំបន់៕

ដកស្រង់ពី៖ CAMNEWS