បណ្តាញសង្គម

ថៅកែផលិតកម្ម Galaxy ប្រកាសផ្ដល់អាហារូបករណ៍១០០% សម្រាប់និស្សិតចង់បន្ដថ្នាក់ឧត្ដមសិក្សា

ថៅកែផលិតកម្ម Galaxy Navatra ដែលតែងតែបរិច្ចាគថវិកាច្រើនៗក្នុងការងារមនុស្សធម៌ អ្នកឧកញ្ញ៉ា ឡេង ណាវ៉ាត្រា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ដល់និស្សិតក្រីក្រ ១៥០ កន្លែងដែលមានបំណងចង់រៀនបន្ដថ្នាក់ឧត្ដមសិក្សា ឬបរិញ្ញាបត្រ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី២១ ខែមករា នេះ បានដាក់លេខទូរសព្ទ និងឈ្មោះគ្រូចំនួន ៣នាក់ ដើម្បីរង់ចាំទទួលសិស្សក្រីក្រស្នើសុំអាហារូបករណ៍ទាំងនេះ។

នៅក្នុងសេចក្ដីប្រកាសនោះក៏បានបញ្ជាក់ដែរថា និស្សិត នឹងទទួលបានកន្លែងស្នាក់នៅ អង្ករ និងឱកាសការងារធ្វើពេលរៀនចប់ ឬរៀនបណ្តើរធ្វើការបណ្តើរ នៅក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា ផ្ទាល់តែម្តង។

សូមរម្លឹកថា នៅមុនការប្រកាសផ្ដល់អាហារូបករណ៍ ១០០% ដល់និស្សិតក្រីក្រដែលចង់បន្ដការសិក្សាថ្នាក់ឧត្ដមសិក្សា ឬបរិញ្ញាបត្រនេះ អ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ ក៏បានប្រកាសផ្ដល់អាហារូបករណ៍ស្រដៀងគ្នានេះដែរ ប៉ុន្ដែបច្ចុប្បន្នអាហារូបករណ៍ដែលគាំទ្រដោយលោក យឹម តាស្រង់នោះ សម្រាប់តែសិស្ស និស្សិតចំនួន ៥០នាក់ មកតែពីខេត្ដក្រចេះនោះ បានចូលពេញអស់ហើយ។

សម្រាប់ព័ត៌មានលម្អិត ឬទំនាក់ទំនងដើម្បីសុំអាហារូបករណ៍ថ្មី១០០% ប្រកាសដោយអ្នកឧកញ៉ានេះ ប្អូនៗអាចទាក់ទងលោកគ្រូ លោកគ្រូ លឹម វណ្ណៈ ដែលកាន់ទូរស័ព្ទលេខ 0968874889 លោកគ្រូ សុក សារ៉ុន កាន់ទូរស័ព្ទលេខ 085728710 និងលោក ខុត សីហា កាន់ទូរស័ព្ទលេខ 070451400៕

ដកស្រង់ពី៖Sabay